Breaking News

អភិបាលខេត្តប៉ៃលិនដឹកនាំក្រុមការងារចុះអ៊ុតផ្លូវខូចក្លាយជាជង្ហុកតូចធំមួយចំនួននៅក្បែររមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត

ខេត្តប៉ៃលិន ៖ គេសង្កេតឃើញរដ្ឋបាលខេត្តប៉ៃលិន បានរៀបចំចុះពិនិត្យមើលការសម្រួលផ្លូវ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបោសសម្អាតតាមដងផ្លូវ ដើម្បីរក្សាសោភ័ណភាពទីក្រុងស្អាត ទើបកាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្រោយម៉ោងរដ្ឋបាល លោកជំទាវ បាន ស្រីមុំ អភិបា លខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះធ្វើការអ៊ុតផ្លូវកៅស៊ូក្លាយជាសំបុកមាន់ និងជង្ហុកមួយចំនួន នៅតាមដងផ្លូវជាតិលខ៥៧ ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ចាប់ពីចំណុចរង្វង់មូលត្បូងទទឹម រហូតដល់វិមានឯករាជ្យខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរ និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជាមួយគ្នានេះលោកជំទាវអភិបាលខេត្តប៉ៃលិន ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ត្រូវនាំគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ដែលដាក់នៅតាមដងផ្លូវ និងជួយថែទាំដើមឈើដែលខាងរដ្ឋបាលខេត្តខិតខំប្រឹងប្រែងដាំដុះទុកសំរាប់យើងទាំងអស់គ្នា ជាពិសេសក្មេងៗជំនាន់ក្រោយ និងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជានិច្ចផងដែរ។

លើសពីនេះ ភ្ញៀវទេសចរទាំងអស់ ដែលធ្វើដំណើរតាមរថយន្តមកពីតាមបណ្តាខេត្តនានា មុន នឹងទៅលេងតាមរមណីយដ្ឋាន បាននាំគ្នាកោតសរសើរការតុបតែងរបស់រដ្ឋបាលខេត្ត ដែលប្លែកភ្នែក ដោយមានផ្កាចម្រុះពណ៌គួរឱ្យចាប់អារម្មណ៍ផងដែរ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *