Breaking News

ឧកញ៉ា ឈិន កេន ទទួលសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal ministries of the kingdom’s College , រដ្ឋ California, សហរដ្ឋអាមេរិច

ភ្នំពេញ៖ ជាការពិតណាស់លោកឧកញ៉ា ឈិន កេន ជាកុលបុត្រខ្មែរ ហើយក៍ជាកូនកសិករមួយរូបមកពី ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានខិតខំប្រឹងប្រែងតស៊ូរព្យាយាមយកអស់កម្លាំងកាយចិត្តនិងបានជម្នះរាល់ឧបសគ្គរហូតទទួលបានសញ្ញាប័ត្រ «បណ្ឌិតផ្នែកគ្រប់គ្រង» ពីសាលា Universal ministries of the kingdom’s College , រដ្ឋ California, សហរដ្ឋអាមេរិច ដែលជា​មោទ​នភាពរបស់ប្រទេសកម្ពុជា។

បណ្ឌិតផ្នែកគ្រប់គ្រង លោកឧកញ៉ា ឈិន កេន ក៏បានថ្លែង​អំ​ណ​រ​គុណយ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាសាលា Universal ministries of the kingdom’s College , រដ្ឋ California, សហរដ្ឋអាមេរិច គណៈគ្រប់គ្រង សាស្ត្រា​ចា​រ្យ និងតំណាងនិស្សិតនៃសាលាផងដែរ។

លោកឧកញ៉ា ឈិន កេន បានថ្លែងថា ជាការពិតមោទនភាព​ដែលលោកមាននៅពេលនេះ គឺជាមោទន​ភាព​​យ៉ាងក្រៃលែងក្នុងនាមលោកជាកូនកសិករ មួយរូប ពីព្រោះការខិតខំប្រឹង ប្រែងរបស់លោក គឺដើម្បីបុព្វហេតុខ្លួនឯង ក្រុមគ្រួសារ និ​ង​​សង្គមជាតិ។ ជាពិសេសលោកមានឱកាសចូលរួមថែរក្សា និងការពារ​សុ​ខ​សន្តិភាពដែលកំពុងមានជាមួយរាជរដ្ឋាភិបាលដែលកំពុងដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាននិងជានាយករដ្ឋមន្ត្រី ដើម្បីធ្វើកាអភិវឌ្ឍប្រទេសជាតិឱ្យកាន់​តែ​រីក​ចម្រើនលើ​គ្រប់វិស័​យ​ជារៀងរហូត។ 

គួរជម្រាបជូនថា លោកឧកញ៉ាបណ្ឌិត ឈិន កេន ជាអគ្គនាយកក្រុមហ៊ុន អេ អេ ភី គ្រុប និងមានក្រុមហ៊ុនសម្ព័នមួយចំនួនទៀតក្រោមដឹកនាំរបស់លោក។

សូមលើកយកពីប្រវត្តិនៃការសិក្សារបស់លោកឧកញ៉ាបណ្ឌិត ឈិន កេន ដូចខាងក្រោមនេះ៖

*នៅឆ្នាំ១៩៩៩ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យទួលទំពូង និងបានចូលរៀនកម្មវិធីភាសារអង់គ្លេសទូទៅនូវមជ្ឈមណ្ឌលអូស្រ្ដាលី សម្រាប់ការបណ្ដុះបណ្ដាល (ACE)

*នៅឆ្នាំ២០០១ បានបញ្ចប់សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកទីផ្សារនិងការគ្រប់គ្រងពាណិជ្ចកម្ម ពីអង្គការ CYVO

*នៅឆ្នាំ២០០៤ បានបញ្ចប់បរិញ្ញាបត្រពីជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យបៀលប្រាយ (BBU)

*នៅឆ្នាំ២០២០ បានបញ្ចប់ថ្នាក់អនុបណ្ឌិតធុរៈកិច្ចពាណិជ្ចកម្មនៅសហរដ្ឋអាមេរិច

*នៅឆ្នាំ២០២៣ បានបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកគ្រប់គ្រងនៅសហរដ្ឋអាមេរិច៕ដោយ៖ សិរី នាគ

 

 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *