Breaking News

អភិបាល​ស្រុកស្ទោង បានណែនាំដលការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង មន្ទីពេទ្យបង្អែកស្ទោង និងមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

កំពង់ធំ៖ លោកបានណែនាំដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសន្និបាតបូកសរុប លទ្ធផលការងាររបស់ការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិស្ទោងនាថ្ងៃ៣០ ខែមករា ឆ្នាំ២០២៣ នៅសាលប្រជុំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

      លោកសាយ គឹមឡម បានណែនាំបន្ថែមដល់សិក្ខាកាមគ្រប់រូប ត្រូវចូលរួមបញ្ចេញមតិយោបល់ឲ្យបានច្រើនផុសផុលក្នុងការលើកឡើងនូវបញ្ហាប្រឈមនានា និងចំនុចខ្វះខាតមួយចំនួន ដែលកើតមានឡើងនៅក្នុងអង្គភាពរបស់ខ្លួនកន្លងមក ដើម្បីបានជាមូលដ្ឋានក្នុងការក្នុការបូកសរុបនៅក្នុងរបាយការណ៍បូកសរុបបញ្ចប់អង្គសន្និបាទ និងទិសដៅបន្ត។

         លោកបានបន្ថែមថា ការបូកសរុបសន្និបាទប្រចាំឆ្នាំរបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោងនៅពេលនេះ ពិតជាមានសារសំខាន់ណាស់នៅក្នុងការអនុវត្តកិច្ចការរបស់អង្គភាពកន្លងមក ព្រោះវាអាចជួយឲ្យយើងរកឃើញនូវចំណុចខ្វះខាត បញ្ហាប្រឈម និងអាចដាក់ទិសដៅបន្តបានយ៉ាងមានប្រសិទ្ធភាពក៏ដូចជាការជួយលើកកម្ពស់និង ពង្រឹងប្រព័ន្ធសុខាភិបាលបន្ថែមទៀត។

     ជាចុងបញ្ចប់ លោកអភិបាលស្រុក បានណែនាំដល់ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទោង មន្ទីរពេទ្យបង្អែកស្ទោងនិង គ្រប់មណ្ឌលសុខភាព ត្រូវបន្តសហការឯកភាពគ្នា ពង្រឹងប្រសិទ្ធភាពការងារ ពិសេសយកចិត្តទុកដាក់ដល់ពលរដ្ឋងាយរងហានិភ័យ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *