ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង ដែលកន្លងមកគេស្គាល់ឈ្មោះថា Net 365 នៅនៅផ្លូវលេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការធម្មតា និងមានមនុស្សចេញចូលជាច្រើនទៀតផង។
មជ្ឈដ្ឋានទូទៅកំពុងដាក់ការសង្ស័យលើថ្នាក់ដឹកនាំខណ្ឌទាំងពីររូប នេះ ហេតុអ្វីមិនបញ្ជាកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ហាក់ផ្គើនបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជាទៅវិញ ឬមួយមានអ្វីលាក់បាំង ឬមានទំនាក់ទំនងអ្វីជាមួយម្ចាស់ទីតាំងល្បែងខុសច្បាប់នេះ ទើបហ៊ានល្មើសបទបញ្ជាបែបនេះ។
ទីតាំងអតីតល្បែងស៊ីសង Net 365 នៅផ្លូវលេខ៤៧៤នៅតែបន្តបើកទទួលអ្នកញៀនល្បែងជាធម្មតារហូតដល់បច្ចុប្បន្ន បើទោះបីបិទមួយរយៈ និងធ្លាប់មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបម្ដងរួចមកហើយក៏ដោយ។ តើម្ចាស់ទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះជានណាបានជាមានអំណាចខ្លាំងជាងថ្នាក់ដឹកខណ្ឌចំការមនទាំងពីររូបនេះ និងផ្គើនទាំងបទបញ្ជារបស់ សម្ដេចតេជោហ៊ុនសែនយ៉ាងដូចច្នេះ?
សូមរំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរ និងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។
មហាជនរងចាំមេីលថា តេីលោក កៀង ល័ក្ស អភិបាល នៃ អគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន ជាអធិការខណ្ឌ និងដឹកនាំបញ្ជាកម្លាំងចុះបង្ក្រាបដែរឬទេ ? ៕SRN