សៀមរាប៖ ឯកឧត្តម ទៀ សីហា ដែលជាកូនប្រុសសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមជាយុវជនជំនាន់ក្រោយ និងក្នុងនាមជាក្រុមគ្រួសាររបស់ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកាពារជាតិ សូុមប្រឆាំងដាច់ខាត និងថ្កោលទោស ចំពោះទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្សី ដែលបានផ្សព្វផ្សាយព័ត៌មានទុច្ចរិត និងញុះញង់តាមរយះបណ្តាញសង្គមមកលេីក្រុមគ្រួសារខ្ញុំបាទ។
តាំងពីខ្ញុំដឹងក្តីមក ប៉ាតែងតែនិយាយប្រាប់ខ្ញុំថា «ប្រទេសកម្ពុជា មានតែ សម្តេចតេជោនាយករដ្ឋមន្ត្រី ទេ ដែលអាចដឹងនាំប្រទេសបាន» ប៉ាតែងតែទូន្មានប្រដៅដល់ក្រុមគ្រួសារត្រកូល «ទៀ» ទាំងអស់ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយយើងនៅតែស្មោះស្ម័គ្រចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ។
សម្តេចពិជ័យសេនា តែងតែប្រាប់កូនចៅថា ការពារ សម្តេចតេជោ រហូតដល់ដង្ហើមចុងក្រោយ ហើយក្រុមគ្រួសារទាំងអស់ នៃត្រកូល «ទៀ» ដឹងគុណ គាំទ្រ ការពារ សម្តេចតេជោ និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី ក៏ដូចជា បងម៉ាណែត រហូតដល់ដង្ហើមចុងក្រោយ ៕ដោយ៖ សិរី នាគ