Breaking News

ឯកឧត្តម ខៀវ កញ្ញារិទ្ធ៖ អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នៅកម្ពុជា មានសមាគមសារព័ត៌មានចំនួនជាង៥០ដែលនៅប្រទេសគេមានសមាគមសារព័ត៌មាន ១ឬ២ប៉ុណ្ណោះ ហើយឯកឧត្តមបានបញ្ជាក់ទៀតថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនិងព័ត៌មានក្លែងក្លាយ នេះជាប្រសាសន៍របស់ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

យ៉ាងណាមិញអាចឧត្តមរដ្ឋមន្ត្រី ខៀវ កញ្ញារិទ្ធ មានប្រសាសន៍ថាមានតែប្រទេសកម្ពុជាតែមួយគត់ ដែលនាយករដ្ឋមន្ត្រីហូបបាយជាមួយអ្នកកាសែត នៅពេលផ្ទុះជំងឺកូវីដ១៩ហើយ រាជរដ្ឋាភិបាលបានផ្តល់អាទិភាព ដល់អ្នកសារព័ត៌មានទទួលបានការចាក់វ៉ាក់សាំងមុនគេដូចក្រុមគ្រូពេទ្យ និងទាហាននៅជួរមុខដែរ។

អ្នកកាសែតត្រូវបានអនុញ្ញាតឲ្យចេញចូលតំបន់ក្រហមដែលត្រូវបិទខ្ទប់ផងដែរ។ បើអ្នកកាសែតមានការយល់ដឹងច្រើន ប្រជាជនក៏មានការយល់ដឹងច្រើនដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ត្រូវត្រៀមទប់ស្កាត់ព័ត៌មានមិនពិត នៅក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិ កាលទី៧ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *