Breaking News

សម្តេចតេជោ ហ៊ុន សែន បំបែកឯតទគ្គកម្មពិភពលោក ២ ផ្សេងគ្នា គឺ ជានាយករដ្ឋមន្ត្រីក្មេងជាងគេ និង​ ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្តេចបានបំបែកឯតទគ្គកម្ម ចំនួន២ គឺទី១ គឺសម្តេចជានាយករដ្ឋមន្ត្រីក្មេងជាងគេ និងទី២ សម្តេចជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេ។

សម្តេចថ្លែងបែបនេះក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំធ្វើជានាយករដ្ឋមន្ដ្រី ជាង៣៨ឆ្នាំហើយ។ តើនៅលើពិភពលោក នរណាបានធ្វើជានាយករដ្ឋមន្ដ្រីបានស្មើ ហ៊ុន សែន គឺអត់ទេ!»។

សម្តេចតេជោ បានគូសបញ្ជាក់ថា ចំពោះករណីថា លោក ហ៊ុន សែន ក្រាញអំណាចនោះ គឺសម្ដេចព្រមទទួលយកនូវពាក្យនេះ។ ហើយសម្ដេចសួរវិញថា អ្នកឯងចង់បានន័យថាម៉េច? ត្រង់ចំណុចនេះសម្ដេចសង្កត់ធ្ងន់ថា សម្ដេចគ្រាន់តែការពារអំណាចដែលខ្លួនមានប៉ុណ្ណោះ មិនមានរឿងអ្វីខុសនោះទេ។ សម្ដេចបន្តថា «ចុះលោកឯងប្រឹងត្រដរមកទាមទារអំណចធ្វើជានាយករដ្ឋមន្ដ្រីធ្វើអ្វី?!»។

សម្តេចតេជោ មានប្រសាសន៍ថា «អ្នកឯងជាអ្នកដណ្ដើមអំណាចជានាយករដ្ឋមន្ដ្រី ចំណែកខ្ញុំជាអ្នកការពារអំណាចជានាយករដ្ឋមន្ដ្រី ហើយរឿងអីខ្ញុំធ្វើមិនបាន?!»។

សម្តេចតេជោ បញ្ជាក់ថា «បើកាន់អំណាចហើយមិនប្រើអំណាច គឺស្មើសូន្យ និងស្មើមិនមានអំណាច»៕SRN

 

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *