Breaking News

រដ្ឋបាលខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរខេត្តស្រះកែវរកដំណោះស្រាយពលករកកស្ទះក្នុងទឹកដីថៃនៅរដូវចូលឆ្នាំប្រពៃណីខ្មែរខាងមុខ

ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសហការជាមួយអាជ្ញាធរខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះដើម្បីរកដំណោះស្រាយរឿងកកស្ទះពលករខ្មែរដែលវិលត្រឡប់ទៅស្រុកកំណើតក្នុងរដូវចូលឆ្នាំថ្មីនេះ។

មន្ត្រីសាលាក្រុងប៉ោយប៉ែតប្រាប់ថាៈដើម្បីសម្របសម្រួលឱ្យបងប្អូនពលករដែលសម្រុកមកពីប្រទេសថៃកុំឱ្យមានការកកស្ទះរង់ចាំយូរក្នុងការដោះស្រាយ គេឃើញមានវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងកម្លាំងសមត្ថកិច្ចរួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតបាននិងកំពុងនៅលើទឹកដីថៃ ជួបពិភាក្សាដោះស្រាយជូនដល់បងប្អូនពលករខ្មែររាប់ពាន់នាក់ដែលអញ្ជើញមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

មន្ត្រីដដែលបញ្ជាក់ថា បញ្ហានៃការកកស្ទះដូចក្នុងរូបភាពខាងលើនេះគឺបងប្អូនកំពុងអង្គុយរង់ចាំនៅក្នុងទឹកដីថៃ ដើម្បីពិនិត្យបំពេញបែបបទឆ្លងមកខាងទឹកដីកម្ពុជា ហើយខាងសមត្ថកិច្ចកម្ពុជាគឺបានយកចិត្តទុកដាក់ដើម្បីសម្របសម្រួលពន្លឿននីតិវិធីឱ្យបងប្អូនឆាប់បានទៅដល់ស្រុកកំណើតរៀងៗខ្លួន ។

រដ្ឋបាលខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ(ថៃ)ជាខេត្តសម្ព័ន្ធមេត្រីភាពគ្នា មានកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍ការងារ ពង្រឹងកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមក បើមានអ្វីកើតឡើងតែងតែសហការរួមគ្នាដោះស្រាយជាប្រពៃណីល្អ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែផ្តល់អនុសាសន៍ណែនាំឱ្យខេត្តជាប់ព្រំដែនបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសជាតិខាងផងគ្នា៕SRN

 

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *