Breaking News

សមត្ថកិច្ច​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណី​លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងចំណោមបក្ខពួកម្នាក់ទៀត

ខេត្តបន្ទាយមានជ័យ៖ចោ១ក្រុមមានគ្នា២នាក់ធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិអ្នកគ្រូធ្វើម្ហូបការត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានម្នាក់រួមទាំងវត្ថុតាងអាវុធខ្លី១ដើមបាញ់តដៃនៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ស្ថិតភូមិអូរជួប ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។

លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖មានម្ចាស់ឈ្មោះ អឹម គិមវាសនា ភេទស្រី អាយុ៥០ឆ្នាំ(នាយិការសាលាបឋមសិក្សាចំការចេកនិងធ្វើម្ហូបការរស់នៅភូមិខាងលើត្រូវបានជនសង្ស័យ១ក្រុមមានគ្នា២នាក់ម៉ូតូ១គ្រឿងបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងផ្ទៈនៅពេលម្ចាស់ផ្ទៈនៅម្នាក់ឯកដេកលង់លក់ហើយចេញធ្វើម្ហូបការអស់បានយកទ្រព្យសម្បត្តិហើយភ្លាមៗងើបទាន់ស្រែកអោយអ្នកជិតខាងជួយចោរត់ចែកជើងគ្នា១នាក់ជិៈម៉ូតូគេចខ្លួនម្នាក់រត់គេចត្រូវបានប្រជាការពារភូមិដេញតាមត្រូវចោរបាញ់តដៃ១គ្រាប់គំរាម បន្ទាប់មកចាប់បានម្នាក់ហើយម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

លោកបានបញ្ជាក់ថា៖នៅពេលដែលប្រជាពលរដ្ឋនិងប្រជាការពារភូមិសហការជួយកម្លាំងគរបាលប៉ុស្តិ៍ឃុំរហាត់ទឹកចាប់បានជនសង្ស័យម្នាក់និងអាវុធខ្លី១ដើមម៉ាក់រលូដែលមានចំនួន៥គ្រាប់បាញ់អស់១គ្រាប់គំរាមសមត្តកិច្ចនៅពេលដែលធ្វើសកម្មភាពដេញចាប់ជនសង្ស័យបានម្នាក់ក្នុងចំណោម២នាក់បានរត់គេចខ្លួន១នាក់និងយកកាបូប១មានទូរស័ព្ទ១គ្រឿងប្រាក់៨.០០០បាត ប្រាក់រៀល២ម៉ឺនរៀល ក្រវិលមាស១គូ ខ្សែកមាសបន្តោងគុជ១ខ្សែ និងប្រាក់ដុល្លា៦០០ដុល្លា។

លោកវរៈសេនីយ៍ឯក ស៊ិន ណារ៉ាក់ បានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់និងអាវុធខ្លី១ដើមមាន៥គ្រាប់ត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានសារភាពថាជនសង្ស័យមានគ្នា២នាក់ម៉ូតូ១គ្រឿងអាវុធខ្លី១ដើមដែលធ្វើសកម្មភាពចូលលួចហើយពួកគេរស់នៅស្រុកម៉ាឡៃហើយអាវុធខ្លីទិញពីប្រទេសថៃដែលធ្វើសកម្មភាពលួចតាមជាយដែនក្រោយសាកសួរហើយនិងកសាងសំណុំរឿងបញ្ជូនបន្ត៕SRN

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *