ខេត្តសៀមរាប៖ សូមស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក”។ នេះជាការលើកឡើងរបស់លោក ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
លោក ហ៊ុនម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា, សូមស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ “បេះដូងច្រើនជាងគេលើពិភពលោក” ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។
លោក ហ៊ុនម៉ានី បន្តថា, សូមជម្រាបជូនថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម “បេះដូងច្រើនជាងគេលើពិភពលោក” នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។ ដូច្នេះ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដើម្បីជាសក្ខីភាពនៃការបំបែកឯតទគ្គកម្មពិភពលោកនេះ។
បេះដូងខ្មែរគ្រប់ទិសទី មូលមីរនៅអង្គរ បង្កើនសម្រស់ដ៏ស្រស់បវរ សាទរមរតកដូនតា។ បេះដូងនៃក្តីសប្បុរស ជូនអត្តពលិកមានពិការ ពោរពេញដោយក្តីស្នេហា រៀបរាប់ភាសាបេះដូងយើង។
#ភាសាបេះដូងសម្រាប់កម្ពុជា #BeyondTheGames #បេះដូងលោតក្នុងចង្វាក់តែមួយ ៕SRN