Breaking News

អ្នកនាង ម៉េង កែវពេជ្ជតា ប្រតិកម្មរឿងគ្មានមុខក្នុងកម្មវិធីអង្គរសង្ក្រាន្ត និងស៊ីហ្គេម

ភ្នំពេញ៖ ក្លាយជាករណីដែលធ្វើឲ្យអ្នកគាំទ្រ មានការវែកញែកពេញបណ្តាញសង្គមមុននេះក្រោយពីតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ចេញសារដ៏រសើបមួយជុំវិញការមិនមានវត្តមានក្នុងកម្មវិធីធំដែលគេកំពុងតែចាប់អារម្មណ៍នោះគឺទីមួយកម្មវិធីអង្គរសង្ក្រាន្តនាខេត្តសៀមរាប និងទី២គឺកម្មវិធីស៊ីហ្គេមដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនោះ។អ្នកនាងបានបញ្ចេញសារនេះដែរក្រោយពីក្រុមអ្នកគាំទ្របានសាកសួរអ្នកនាងជាច្រើនជុំវិញគម្រោងការងារសិល្បៈនានាពិសេសក្នុងឱកាសអង្គរសង្ក្រាន្តក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគេ្នហ៍នោះផងដែរ។

អ្នកនាងបានបញ្ចេញសារអមដោយពាក្យចាក់ដោតថាឡាយល្ងាចមិញ មានហ្វ៊ែនសួរច្រេីនដងណាស់ថា “ ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់ ? “ អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ “ ។

ឆ្លើយតបទៅនឹងអ្នកគាំទ្រម្នាក់ដែលលើកឡើងពាក់ព័ន្ធនឹងបក្សពួកនិយម ស្រាប់តែអ្នកនាងបានបញ្ចេញយោបល់តបដោយលើកឡើងថាអ្នកនាងលើកឡើងថាឬមកពីអ្នកនាងល្អគ្រប់យ៉ាងទើបគេច្រណែន តែបើដូចនេះអ្នកនាង មិនតូចចិត្តទេ ប៉ុន្តែវាពិតជាគ្រោះថ្នាក់ដល់សង្គមសិល្បៈទៅវិញទេ ព្រោះតែសម្បូរដោយបក្សពួកនិយម តើអនាកតសិល្បៈខ្មែរនឹងក្លាយជាកណ្តុរកន្លាតក្នុងកែវភ្នែកអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ស្របពេលដែលឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានមកដល់នេះដែរមានសិល្បករជាច្រើននឹងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីតូចធំនានាពិសេសខេត្តដែលរៀបចំឲ្យមានការកម្សាន្តបែបទ្រង់ទ្រាយធំ ដែលនៅក្នុងនោះក៏នឹងមានកម្មវិធីប្រគំតន្ត្រីដែលចូលរួមច្រៀងរាំដោយតារាចម្រៀងល្បីឈ្មោះជាច្រើននៅកម្ពុជា ។ ខេត្តសៀមរាបដែលឆ្នាំនេះត្រូវបានរៀបចំអបអរគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏នឹងមានវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើនធ្វើដំណើរទៅច្រៀងរាំផងដែរ។ ងាកមកព្រឹត្តិការណ៍នៃការត្រៀមបើកកម្មវិធីប្រគួតកីឡាអាស៊ី ឬស៊ីហ្គេមវិញក៏ត្រូវបានគេដឹងដែរថា នឹងមានវត្តមានសិល្បករជាច្រើនចូលរួមបង្ហាញមុខ និងច្រៀងអបអរសាទរផងដែរ ដែលសិល្បករនឹងបង្ហាញវត្តមានក្នុងឱកាសនោះត្រូវបានគេបង្ហើបខ្លះៗហើយគឺមានអ្នកនាង ឱក សុគន្ធ កញ្ញា លោកឧកញ៉ា ព្រាប សុវត្ថិ លោកឧកញ៉ា ខេមរៈសិរីមន្ត លោក ខេម កញ្ញា តន់ ច័ន្ទសីម៉ាជាដើម៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *