Breaking News

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអនុញ្ញាតិឱ្យក្រុមរបាំត្រុដិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកសម្តែងនៅគេហដ្ឋានផ្ទាល់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីក្រុងតាខ្មៅ

ខេត្តកណ្តាល៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រ និងចៅៗ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានអនុញ្ញាតិឱ្យក្រុមរបាំត្រុដិ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកសម្តែងនៅគេហដ្ឋានផ្ទាល់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមបញ្ជាក់ថា, របាំត្រុដិជាសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរ និងដើម្បីបណ្តេញចេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំមកនូវសិរីសួស្តី ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។ ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធក្នុងលោក បារមីទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់កបិលមហាព្រហ្ម សូមជួយបីបាច់ថែរក្សា ប្រជាពលរដ្ឋកម្ពុជាឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសុខភាពល្អគ្រប់ក្រុមគ្រួសារ៕ដោយ៖ សិរី នាគ

Check Also

ក្នុងរយៈពេល៩ខែ នាឆ្នាំ២០២៤នេះ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុក លោកអភិសន្តិបណ្ឌិត ស សុខា និងសម្តេចក្រឡាហោម ស ខេង ចំនួន ៥៨២គណនី

Leave a Reply

Your email address will not be published. Required fields are marked *