ខេត្តកំពត៖ ល្បីទៀតហើយ ! ល្បីពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្កឡើងដោយអភិបាលរងក្រុងបូកគោ ខេត្តកំពត វ័យក្មេងម្នាក់ បានប្រើអំពើហិង្សា មកលើភរិយារបស់ខ្លួន និងកូនស្រី ឱ្យមានស្នាក់ស្នាម ការឈឺចុកចាប់ ស្ទើរក្រៀមសួត ក្អួតឈាម មិនអាចឲ្យភរិយា រងនូវសម្ពាធដ៏អយុត្តិធម៌នេះតទៅទៀតបាន។ ទើបនាងបង្ខំចិត្ត បង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម facebook បង្ហាញពីស្លាកស្នាមនៃការធ្វើទារុណកម្ម សកម្មភាពប្រើអំពើហិង្សា ក្នុងបន្ទប់ និងកន្លែងផ្សេងៗទៀត ដើម្បីឲ្យថ្នាក់ដឹកនាំ បានមើលឃើញអំពីចរិតអសីលធម៌ ចំពោះស្វាមីរបស់ខ្លួន ដែលមានតួនាទីក្នុងស្ថាប័នរដ្ឋ ប៉ុន្តែពុំមានបុគ្គលិកលក្ខណៈ ជាបុគ្គលដែលមានសីលធម៌ គុណធម៌ យល់ដឹងអំពី អំពើដែលខ្លួនកំពុងបានប្រព្រឹត្ត។
សូមបញ្ជាក់ថា ,តាមរយៈគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះថា ( Ah LeaK) បានបង្ហោះមុននេះមួយម៉ោង នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាក់យ៉ាងដូច្នេះថា ,នាងខ្ញុំ ឈ្មោះ ម៉ាត់លក្ខិណា ដែល មានស្វាមី ឈ្មោះ គឹមបញ្ញា ដែលមានតួនាទីរាល់ថ្ងៃ ជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី 2019 ដែលនៅក្នុងអំឡុងពេលរួមរស់ នៅជាមួយគាត់នាងខ្ញុំ មិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ នឹងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំ ម្តងហើយម្តងទៀត ទាំងដែល គាត់ធ្លាប់ ធ្វើកិច្ចសន្យា ថាគាត់ឈប់ប្រើអំពើហឹង្សា ដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំ មករហូត រហូតមកដល់ពេលនេះ នាងខ្ញុំ ឆ្អែត នឹងទង្វើដែល គាត់បានធ្វើមកកាន់នាងខ្ញុំ នឹងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំ បង្ហោះ រូប នឹងvideo ទាំងនេះដើម្បី អោយបងប្អូននឹងមហាជនជួយរកយុតិ្តធម៍មកលើរូបនាងខ្ញុំ ផង សូមបងប្អូនជួយគិតមើលថា តើទង្វើហឹង្សាបែបនេះវាសំនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ) ????????????????
ហេតុដូចនេះ សូមបងប្អូនអ៊ុំពូមីង ទាំងអស់ជួយចែករំលែកដើម្បីអោយរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រៀបនឹង ជួយរកយុតិ្តធម៍មកកាន់នាងខ្ញុំ ????????????????។ នាងខ្ញុំ សូមអរគុណ ????????។
សូមជម្រាបជូនថា , បើសិក្សាតាមលិខិតស្នាមដែលភរិយា បានបង្ហោះភ្ជាប់មកជាមួយ មានន័យថាលោកប្ដីដ៏កំណាចនេះ ធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពអំពើហិង្សាមកលើភរិយាជាច្រើនដង ដោយមានមេធាវីប្រថាប់ត្រាផងដែរ។
ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព ” អែស អរ អិន ” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ ខេត្តកំពត ដោយគ្មានលេខទូរសព្ទ។ ប៉ុន្តែអង្គភាពយើងខ្ញុំនឹងរង់ចាំទទួលការបកស្រាយគ្រប់ម៉ោងរដ្ឋបាល ។
គេមានជំនឿថា, លោក គឹម បញ្ញា អភិបាលរង ក្រុងបូកគោ ខេត្តកំពត ជនដល់ទំនើងនេះ អាចរបូតពីតំណែង និងប្រឈម ការទទួលខុសត្រូវក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។
មុននេះ ! ៦នាទី លោកឧត្តមសេនីយ៍ទោ ស្នងការខេត្តកំពតបានបង្ហោះលើ facebook ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា, សូមអញ្ជើញលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ មកបំភ្លឺករណីហឹង្សារលើភរិយានៅស្នងការដ្ឋាននគរបាលខេត្តកំពតដោយខ្លួនឯង ឬអោយសមត្ថកិច្ចទៅអញ្ជើញលោកដោយផ្ទាល់ ៕SRN