Breaking News

ទៀតហើយ! លោកមេប៉ុស្តិ៍ប្រើអំពើហិង្សា និងអាវុធ មានចេតនាប៉ុនប៉ងសម្លាប់ប្រពន្ធខ្លួនឯង ?

ខេត្តត្បូងឃ្មុំ៖ អស់ពីរឿងមួយ ចូលរឿងមួយ ពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សា ក្នុងគ្រួសារ ពិសេសកើតឡើងដោយការប្រព្រឹត្ត ពីមន្ត្រីរាជការ រដ្ឋបាលមុខងារសាធារណៈ ដែលត្រូវប្រឈមមុខចំពោះមុខច្បាប់។

សូមបញ្ជាក់ថា, មេបុស្តិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រើអំពើហិង្សា និងអាវុធ AK ចេតនាប៉ុនប៉ងសម្លាប់ប្រពន្ធខ្លួនឯង, ស្ត្រីជាប្រពន្ធដាក់ពាក្យប្តឹង ស្វែងរកយុត្តិធម៌ ជាមួយនឹងការអន្តរាគមន៍ ទៅកាន់ច្រើនស្ថាប័ន ដោយសារខ្លាចអំណាចលោកប្ដីមានបុណ្យសក្តិ។

សូមបញ្ជាក់ថា, អ្នកស្រី អ៊ុំ ឡានី អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរស្ត្រីមេផ្ទះ រស់នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ពាក្យប្តឹងស្វាមីរបស់ខ្លួន ឈ្មោះ ធាម ដែន ជានាយប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទ ប្រើអំពើហឹង្សាលើរាងកាយ និងប្រើអាវុធគម្រាមសម្លាប់មកលើអ្នកស្រី ដែលជាបទល្មើសព្រហ្មទណ្ឌ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយមេសាមីអង្គភាព ក៏អាច ស៊ើបអង្កេត ស្រាវជ្រាវ ក្នុងរឿងនេះ ហេតុអ្វីត្រូវបានយកអាវុធពីអង្គភាពទៅគំរាមសម្លាប់ប្រពន្ធ? ។

យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាភរិយាបានរៀបរាប់ឲ្យដឹងថា អ្នកស្រី និងស្វាមី ឈ្មោះ ធាម ដែន អាយុ៤២ឆ្នាំ បានរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា អស់រយៈពេល១៥ឆ្នាំមកហើយ ដោយមានកូនក្នុងបន្ទុកចំនួន ៣នាក់។ ឈ្មោះ ធាម ដែន តែងតែផឹកស៊ី ហើយរករឿងជេរដៀល ប្រមាថលើលោកស្រី នៅចំពោះមុខកូនៗ កូនចៅក្នុងផ្ទះ និងមុខមិត្តភក្តិគាត់ជារឿយៗ ហើយថែមទាំងបានវាយធ្វើបាបលើរាងកាយ និងយកកាំភ្លើងមកគម្រាមបាញ់សម្លាប់លោកស្រីជាញឹកញ៉ាប់ផងដែរ។

ដោយទ្រាំមិនបាននឹងអំពើរបស់ស្វាមី អ្នកស្រី អ៊ុំ ឡានី ក៏បានសម្រេចចិត្តដាក់ពាក្យប្តឹងស្វែងរកយុត្តិធម៌ ពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។

សូមឱ្យប្រិយមិត្ត សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ តុលាការ ធ្វើការពិនិត្យ ពិចារណា ថ្លឹងថ្លែង ជុំវិញអង្គហេតុ ក្នុងពាក្យបណ្ដឹងនេះចុះ ដែលមានដូចខាងក្រោមនេះជាពាក្យបណ្តឹងរបស់អ្នកស្រី អ៊ុំ ឡានី ហើយមានតែអ្នកច្បាប់ទេ ទើបធ្វើកិច្ចការនេះ ប្រកបដោយតម្លាភាព ដើម្បីផ្ដល់ភាពយុត្តិធម៌ឲ្យគូភាគីទាំងសងខាង៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *