កណ្តាល៖ លោក ខុន សេរីរដ្ឋា អភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល និងលោកប្រធានក្រុមប្រឹក្សាស្រុកនៅថ្ងៃពុធ ទី២០ ខែ តុលា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារស្រុក និងលោក លោកស្រីអជ្ញាធរឃុំ – ភូមិទាំង២១ នៃឃុំបែកចាន ចុះជួបសំណេះសំណាលនិង ចែកអំណោយជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតក្នុងឃុំបែកចានចំនួន១០០គ្រសារ ស្ថិតនៅបរិវេណវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ក្នុងឱកាសនោះដែរ លលោកអភិបាលស្រុកបានសាកសួរសុខទុក្ខ និងបានណែនាំប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្ន ហេីយបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថាអំណោយដែលប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានរួមមាន៖
-អង្ករ២៥គីឡូ
-មី១កេស
-ទឹកស៊ីវអ៉ីវយួរ
-ទឹកត្រី១យួរ និងត្រីខ១យួរ៕ដោយ៖ សិរី នាគ