Breaking News

ក្រោយពីប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តព្រៃប្រសិទ្ធ បានដាក់ពាក្យបណ្ដឹង ប្ដឹងអាចារ្យគណៈកម្មការវត្ត ព្រៃប្រសិទ្ធិឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជ្រាបនៅព័ត៌មាន បានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារ ចម្រុះចុះសិក្សាស្រាវជ្រាវ លើដីវត្ត

ព្រះសីហនុ៖ ក្រោយពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលបានជ្រាបនៅព័ត៌មាន ថាមានប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នាមេដៃប្ដឹងលោកអាចារ្យនិងគណៈកម្មការវត្តដែលមិនបានគ្រប់គ្រងដីវត្តឱ្យនៅគង់វង្ស ថាមានគេរំលោភយកនោះ ដើម្បីទាមទារយកដីវត្តមកធ្វើជាសម្បត្តិរួមវិញនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ  ក៏បានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារចម្រុះចុះសិក្សាស្រាវជ្រាវលើដីវត្តដែលថាមានគេរំលោភយកតាមបណ្ដឹងសំណូមពររបស់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្តព្រៃប្រសិទ្ធ ដែលមានក្រុមការងារចូលរួមរួសមាន៖

១- លោកលៀម សូដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធាន

២-លោក អុី ធារិន នាយក ទីចាត់ការអន្តរវិស័យសាលាខេត្ត ជាសមាជិក 

៣-លោក អេង តែតតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភាអធិការកិច្ចខេត្តព្រះសីហនុ ជាសមាជិក

៤-លោក ចេង ស្រុង ប្រធានមន្ទីរ សូរិយោដីនិងសំណង់ខេត្តព្រះសីហនុ ជាសមាជិក

៥-លោកកង់ឌីណាតប្រធានមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុជាសមាជិក

៦-លោកសៅបុរីវឌ្ឍនៈអភិបាលនៃគណៈអភិបាលស្រុកកំពង់សីលាជាសមាជិក

៧-លោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត ជាសមាជិក

៨-លោកឧត្តមសេនីយ៍ត្រី កែវ សុផលមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាសមាជិក

៩-លោកវីរៈសេនីយ៍ឯក កែវ ឡាយមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ជាសមាជិក

១០-លោក ប៊ូ វឌ្ឍនា នាយករងទីចាត់ការអន្តរវិស័យខេត្ត ជាសមាជិក

១១-លោក លី សុវណ្ណបញ្ញា មេមេធាវីប្រចាំ រដ្ឋបាលខេត្តព្រះសីហនុ ជាសមាជិក

១២-លោក ស៊ាន ដានីន ប្រធានការិយាល័យកិច្ចការច្បាប់និងសុវត្ថិភាពសាធារណៈ ជាសមាជិក ។

ដើម្បីចុះអង្កេតស្រាវជ្រាវនិងផ្សព្វផ្សាយករណីរំលោភយកដីវត្តព្រៃប្រសិទ្ធស្ថិតភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះស្រុកកំពង់សីលា ខេត្តព្រះសីហនុ មន្ត្រីបច្ចេកទេសនៃមន្ទីររៀបចំដែនដីនគរូបនីតកម្មសំណង់ និងសូរិយោដីខេត្ត ត្រូវដំឡើងផែនទីដីវត្តព្រៃប្រសិទ្ធនិងធ្វើរបាយការណ៍ជូនប្រធានក្រុមការងារបន្ទាប់ពីវាស់វែងនឹងគណនារួចរាល់  បើតាមការបង្ហើបពីប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរឲ្យដឹងថាម្ចាស់ដីនៅក្នុងរបងវត្តនោះ រួសមានលោក ផុន ធារិត ត្រូវជាកូនបង្កើតលោកស្រី ចិន ផល្លី ក្រុមប្រឹក្សាស្រុកកំពង់សីលា លោក អឹម សាញ់ ប្រធានគណ:កម្មការវត្តខាងលើនិងត្រូវជាប្តីក្រោយលោកស្រី ចិន ផល្លី និងលោកស្រី ឈឿង ចន្តា ត្រូវជាប្រពន្ធក្រោយលោក ផាន់ សារុន មេភូមិស្ទឹងច្រាល់ ហើយលោក ផុន ធារិទ្ធ ដែលត្រូវជាកូនបង្កើតរបស់លោកស្រី ចិន ផល្លី ក៏បានធ្លាប់ប្រាប់ភ្នាក់ងារសាពត៌មានយើងថាដីនោះលោកបានទិញពីលោកតាសក់វែងតាំងពីយូរមកហើយ ចំពោះរឿងខាងលើនេះយើងនិងរងចាំមើលការស៊ើបអង្កេតស្រាវជ្រាវរបស់ អាជ្ញាធរចម្រុះ នៅពេលក្រោយទៀត៕ដោយ៖ សូវ ចាន់ថន

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *