Breaking News

លោក ចាន់ សុភា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រធានសាខាបក្ស ប្រធានក្រុមបក្សភូមិថ្មី និងក្រុមការងារមូលដ្ឋានសង្កាត់ច្រកម្ទេស

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃសៅរ៍១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦នេះ ត្រូវថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះលោក ចាន់ សុភា អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និងជាប្រធានក្រុមការងារគណបក្ស ភូមិថ្មី និងលោក សិរី នាគ ជាអនុប្រធាន បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រធានសាខាបក្ស ប្រធានក្រុមបក្ស និងក្រុមការងារមូលដ្ឋានសង្កាត់ បានអញ្ជើញចុះពិនិត្យការដាក់លូឆ្លងកាត់ផ្លូវចំនួន១០កង់ តាមសំណើរបស់ប្រជាពលរដ្ឋ ដែលជន់លិចស្រូវរបស់ពួកគាត់នារដូវវស្សា ស្ថិតនៅភូមិ ថ្មី សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង ។

ក្នុងនោះដែរលោក ចាន់ សុភា ក៏បានឧបត្ថម្ភដល់សមាជិក សមាជិកា ដែលបានចូលរួម រួមមានក្រុមការងារសង្កាត់ ប្រធានសាខាបក្សភូមិ ប្រធានក្រុមបក្ស និងឧបត្ថម្ភដល់គ្រឿងចក្រដែល បានជួយកាយដាក់លូផងដែរ។

លោក ចាន់ សុភា  បានមានប្រសាសន៍ថា ក្រោមការដឹកនាំឯកឧត្តមប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការ ចំពោះ លោក លោកស្រី ប្រធានសាខាបក្ស និងប្រធានក្រុមបក្ស ជាពិសេសក្រុមការងារសង្កាត់ ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី សព្វបែបយ៉ាង ចូលរួមចុះពិនិត្យការដាក់លូឆ្លងកាត់ផ្លូវចំនួន១០កង់ តាមសំណើរបស់ប្រជាពលរដ្ឋ ដែលជន់លិចស្រូវរបស់ពួកគាត់នារដូវវស្សា ដោយឥតប្រកាន់បក្ខពួក ឬនិន្នាការនយោបាយនោះទេ ព្រោះថាការំដោះទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋនារដូវវស្សនេះ ជាកាតព្វកិច្ច និងជាកម្មវត្ថុដ៏ចម្បង នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្ស ប្រជាជនកម្ពុជា ដែលត្រូវតែយកចិត្តទុកដាក់៕SRN

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *