ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ១១កើត ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣នេះឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធនាការមុន អំឡុងនិងក្រោយការបោះឆ្នោតនាខែកក្តាខាងមុខ។ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ឃន ជឺ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតនិងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក -លោកស្រី ដែលជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិនីមួយៗនិងសមាជិក សមាជិកាប្រមាណជាង១០០នាក់។ ស្ថិតនៅទីតាំងភោជណីយដ្ឋាន ស្បូវលាភ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ឯកឧត្តម ស៊ុយ ជីហ៊ាង បានមានប្រសាសន៍ថា ក្នុងនាមយើងជាប្រធាន អនុប្រធាន សមាជិក សមាជិកា ទាំងអស់ដែលទទួលបានសេចក្តីសម្រេចពីថ្នាក់ដឹកនាំរួចហើយត្រូវតែអនុវត្តន៍ឲ្យបានល្អប្រសើរត្រូវចេះមានសាមគ្គីភាពផ្ទៃក្នុងភាពទទួលខុសត្រូវខ្ពស់នូវតួនាទីរបស់ខ្លួន។ ឯកឧត្តម ស៊ុយ ជីហ៊ាង បានបន្តទៀតថា ខ្ញុំសូមលើកទឹកចិត្តនិងកោតសរសើរដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក-លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកា ទាំងអស់ដែលបានលះបង់ពេលវេលាចូលរួមដោះស្មោះជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឧត្តុង្គឧត្តម និងឈ្លាសវៃបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម ស៊ុយ ជីហ៊ាង ក៏បានលើកឡើង អំពីសម្មភាពបម្រើជាតិដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត លើសពីនេះទៀត ឯកឧត្តម ក៏បានបន្តទៀតថា ទាំងនៅបច្ចុប្បន្ន ទាំងទៅអនាគត គណបក្សប្រជាជនកម្ពុជា នៅតែរក្សាគោលជំហរដដែល គឺបន្តបម្រើផលប្រយោជន៍ និងប្រជាជនជាចម្បងជានិច្ច ។
ហេតុនេះ ដើម្បីប្រជាជនយើង ទទួលបានការយកចិត្តទុកដាក់ខ្ពស់គ្រប់បែបយ៉ាង មានសេចក្តីសុខចម្រើន និងប្រទេសជាតិ រក្សាបាននូវស្ថិរភាព បូរណភាពទឹកដី សន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍជានិរន្ត សូមបងប្អូនទាំងអស់គ្នា បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខនេះ កុំបីខាន ដើម្បីរក្សាភាពឈ្នះលើសលប់ ភ្លូកទឹកភ្លូកដីបន្តទៀត ៕SRN