ភ្នំពេញ៖ យោងតាម សេចក្ដី រាយការណ៍ របស់ ប្រជាពលរដ្ឋ បានលួចបង្ហេីបប្រាប់ថា ៖ កាលពីពេលថ្មីៗនេះ ស្រាប់តែមានការបែកធ្លាយរូបឧកញ៉ា ខ្នា និងបក្ខពួកសុទ្ធតែជាចៅកែហាងនិង សណ្ឋាគារ ធំៗ ជុំគ្នាលេងល្បែងស៊ីសង ខុសច្បាប់ ដោយផ្លាស់ទីមិនតិចជាង៥ទីតាំងនោះទេ ប៉ុន្តែ សាម៉ីខ្លួន(ឧកញ៉ា ខ្នា)ថាជារឿងមិនពិត ។ ចំពោះ ទីតាំងដែលឧកញ៉ា ខ្នា ចូលលេងមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះមានដូចជា៖ ភោជនីយដ្ឋាន ជីឡូវិឡា ,ក្លឹបកីឡាស្ទីមសោណាម៉ាស្សានៅក្បែរសាលាវិទ្យាល័យឥន្ទ្រៈទេវី ,អគារធីខេ ,អគារស្កាយ៣១ និងភោជនីដ្ឋានអូខេអិនជី ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាក់ស្ដែង យោង តាម រូបភាព ជាច្រើន សន្លឹក បានបង្ហាញ រូបភាពឧកញ៉ា ខ្នា និងបក្ខពួកប្រុសស្រីជាច្រើននាក់ទៀតកំពុងជុំគ្នាលេងល្បែងស៊ីសងនៅជាន់ទី៨ បន្ទប់លេខ ១១០៨ នៃខុនដូធីខេ ក្បែរភោជនីយដ្ឋាន អូខេអិនជីស្ថិតនៅជាប់បណ្ដោយផ្លូវលេខ២៨៧ និងមហាវិថីម៉ៅស៉ីងទុង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ហើយបន្ទាប់បែកធ្លាយនោះ ក្រុម អ្នកញៀនល្បែងស៉ីសង ទាំងនេះ ក៏បានប្ដូរមកលេងនៅអាគារខុនដូ ស្កាយ៣១ជាន់ទី១២ បន្ទប់១២០១ភ្លាមៗ ដើម្បី បន្លំ ភ្នែក សមត្ថកិច្ច ។ ប្រភពបន្តថា ក្រុមអ្នកញៀនល្បែងមានខ្លះឡើងមកពីតាមបណ្ដាខេត្ត ដោយមានមេខ្យល់ទាក់ទាញឱ្យមកលេងជាថ្នូរនឹងទទួលបានប្រាក់កម្រៃជើងសារពីម្ចាស់អ្នកបើកទីតាំងក្រោយប្រមូលតុងបាន។
សេចក្ដី រាយការណ៍ ដដែល បន្តថា ការដែលបែកធ្លាយរូបមកខាងក្រៅនេះត្រូវបា នគេខ្សឹបខ្សៀវមកថា៖ សង្ស័យមកពីឧកញ៉ាម្នាក់ ក្នុងចំណោមនោះទម្លាប់មានចរិតខែងរ៉ែងពូកែជេរអ្នកញៀនល្បែងដូចគ្នា ដែលមានជាស្ត្រីផងនិងមានងារជាឧកញ៉ាដូចគ្នាផងគ្រាដែលឈ្នះចាញ់រាប់ពាន់ទៅរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ មិនតែប៉ុណ្ណោះ ក៏មានអ្នកចាំទទួលបញ្ជាំរថយន្ត គ្រឿង អលង្ការ និងក្រុមអ្នកចងការប្រាក់ បន្ថែមទៀត ដែល ផ្ទុយ ពីច្បាប់ និង ផ្គេីន និង អនុសាសន៍ ណែនាំ របស់ ប្រមុខរាជរដ្ឋាភិបាល ផងដែរ។
ក្រោយបែកធ្លាយទីតាំងខាងលើពួកគេក៏បានប្ដូរទៅលេងនៅអគារខុនស្កាយ ៣១ ជាន់ទី១២ បន្ទប់លេខ១២០១ និងភោជនីយដ្ឋានអូខេ នៅក្បែរៗនឹងទីតាំងបែកធ្លាយ។ ហើយប្រពន្ធអ្នកបើកភោជនីយដ្ឋាននេះ ក៏ជាអ្នកធ្វើអាហារលក់ឱ្យក្រុមអ្នកលេងល្បែង និងចេះរៀបចំតម្រូវការឱ្យមេកើយរបស់ខ្លួនដូចជាបន្ទប់ស្ទីម.. ។ ល។
ជុំវិញ នឹងការបែកធ្លាយរូបភាពរបស់ឧកញ៉ា ខ្នា កំពុងអង្គុយលេងល្បែងស៉ីសងនេះដែរ កាលពីថ្ងៃទី០៦ ឧសភា ឆ្នាំ២០២៣ លោកឧកញ៉ា ខ្នា បានបញ្ជាក់ថា៖ លោកមិនបានលេងល្បែងដូចការដែលគេលើកឡើងនិងចុះផ្សាយទេ រូបភាពនោះជារូបកាត់ត។ ហើយភោជនីយដ្ឋានអូខេអិនជី ដែលល្បីថា លេងល្បែងក៏គ្មានដែរ។
ចំណែកលោក សែម វិបុត្រ ដែលអះអាងជាម្ចាស់ភោជនីយដ្ឋាន អូខេអិនជី បានឱ្យដឹងថា គ្មានការលេងល្បែងទេ ទៅលេងឯណាមិនដឹងទេ តែបើសម្រាប់ហាងលោកគឺគ្មានទេ។ដោយឡែកលោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា អាជ្ញាធរនឹងធ្វើការស្រាវជ្រាវហើយចាត់ចែងបង្ក្រាប។ រីឯបុគ្គផ្នែកលក់នៅអាគារខុនដូស្កាយ៣១ បានឱ្យដឹងថា ក៏នឹងតាមពិនិត្យមើលសកម្មនេះផងដែរ។
គួររម្លឹកដែរថា លោកឧកញ៉ា ខ្នា ធ្លាប់ល្បីល្បាញកាលដើមឡើយលើជំនួញព្រៃឈើ បន្ទាប់មកឆ្នោត ឡូតូ រណ្ដៅដី និងចុងក្រោយនេះគឺបើកបនល្បែងលួចលាក់និងលេងខ្លួនឯងផង។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកមួយចំនួន តែទោះជាយ៉ាងលោកបញ្ជាក់ហើយថា មិនពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់នោះទេ៕SRN