Breaking News

ការដាក់និងការទទួលពាក្យ សុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់ដោយ គ.ជ.ប ទទួលចុះបញ្ជីគណបក្សនយោបាយ បាន២០

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជី បេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រយៈពេល១៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយ ចំនួន២០ បានដាក់ពាក្យសុំចុះបញ្ជី ក្នុងនោះគណបក្សចំនួន១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ និងគណបក្សចំនួន៩ ផ្សេងទៀតកំពុង ស្ថិតក្នុងការពិនិត្យ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីគ.ជ.ប នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ការដាក់និងការទទួលពាក្យ សុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានបញ្ចប់នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០នាទីល្ងាច ដោយដំណើរការនេះ បានប្រព្រឹត្តទៅដោយរលូន ស្របតាមប្រតិទិនបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ និងអ្នកសង្កេតការណ៍បោះឆ្នោត៕SRN

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *