Breaking News

ស៊ីហ្គេម២០២៣៖ កីឡាករកម្ពុជា២រូប ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ លើវិញ្ញាសាកីឡាទូកក្តោង នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កីឡាកររបស់កម្ពុជា បានទទួលបានមេដាយចំនួន២ គឺមេដាយប្រាក់ និងមេដាយសំរឹទ្ធ លើវិញ្ញាសាកីឡាទូកក្តោង ដែលធ្វើការប្រកួតនៅខេត្តព្រះសីហនុ ដោយកីឡាករ កែវ ភារុណ ដណ្តើមបានមេដាយប្រាក់ និងកីឡាករ សែម ប្រុសពៅ ទទួលបានមេដាយសំរឹទ្ធ។ នេះបើតាមការបញ្ជាក់ពី គណៈកម្មការប្រកួតកីឡាស៊ីហ្គេម នៅខេត្តព្រះសីហនុ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។

សូមជម្រាបថា ការប្រកួតលើវិញ្ញាសាកីឡាទូកក្តោង ដែលមាន៦ប្រទេសចូលរួម ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅខេត្តព្រះសីហនុ បានបិទបញ្ចប់ហើយ។

ជាលទ្ធផល នៃការប្រកួត ប្រទេសដែលដណ្តើមបានមេដាយច្រើនជាងគេ គឺប្រទេសសិង្ហបុរី, ចំណាត់ថ្នាក់ទី២ បានទៅលើប្រទេសថៃ, លេខ៣ បានទៅលើប្រទេសម៉ាឡេស៊ី, លេខ៤ ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន និងលេខ៥ ប្រទេសវៀតណាម (គ្មានមេដៃ)៕SRN

Check Also

សម្តេចតេជោ នឹងបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល បើទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី ខណៈ ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត

Leave a Reply

Your email address will not be published. Required fields are marked *