Breaking News

ពិធីបើកការរដ្ឋានសាងសង់ស្ពានបេតុងអាមេប្រវែង ៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល

ខេត្តកណ្តាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការរដ្ឋានសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង៣០ម៉ែត្រ ទទឹង ៧ម៉ែត្រ (ដែលមានឈ្មោះថាស្ពានជោគជ័យ) និងបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗរូប។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការកសាងស្ពាន១ខ្សែនេះឡើង គឺដើម្បីចូលរួមអភិវឌ្ឍក្នុងសហគមន៍មូលដ្ឋាន ឱ្យប្រជាពលរដ្ឋមានភាពងាយស្រួល ដឹកកសិផល​ ជាពិសេសសិស្សានុសិស្សឆ្លងកាត់ទៅវិញទៅមក ដើម្បីរៀនសូត្រដែលកន្លងមកពួកគាត់មានការលំបាកព្រោះថាជាស្ពានចាស់មានទំហំតូច អាចឆ្លងបានត្រឹម   អ្នកថ្មើជើង ជិះកង់ម៉ូតូតែប៉ុណ្ណោះ។

ឯកឧត្ដម បានបន្តថា៖ សូមបងប្អូនចេះស្រឡាញ់ និងការពារសន្តិភាពដែលមានដូចសព្វថ្ងៃប្រទេសយើងទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃ យើងទាំងអស់គ្នាបានឆ្លងកាត់ការ លំបាកច្រើនណាស់ បងប្អូនខ្លះបែបបាក់គ្រួសារ ខ្លះពិការ ទាំងអស់នេះហើយ គឺកើតឡើងដោយសារសង្គ្រាម ដើម្បីជៀសឱ្យផុតពីការ លំបាកទាំងអស់នេះ យើងទាំងអស់គ្នាត្រូវរួមគ្នារក្សាឱ្យបាននូវសន្តិភាព និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចេះបង្កបង្កើនផលដើម្បីជួយដល់ជីវភាពរស់នៅក្នុងគ្រួសារ។

ឯកឧត្ដមអភិបាលខេត្ត បានបន្ថែមថា៖ស្ពានថ្មដែលនឹងសាងសងរួចរាល់នាពេលខាងមុខនេះ បងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះវាជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា។

ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សា គណៈអភិបាលស្រុក និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទក្នុងស្រុកកោះធំព្រមទាំង អាជ្ញាធរ ឃុំ ភូមិ ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវដោយសម្រេចបាននូវសមិទ្ធិផលនានាជាច្រើន ពិសេសថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពសាធារណៈ និងការជម្រុញការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ រួមទាំងការចូលរួមខិតខំដោះស្រាយ ក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានាជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តាំផ្ញើដល់ក្រុមការងារសងសង់ស្ពាន ត្រូវបំពេញការងារឱ្យបានហ្មត់ចត់ និងត្រូវគោរពតាមបទដ្ឋាន នៃសំណង់ក្នុងការសាងសង់ស្ពានឱ្យមានភាពរឹងមាំជាប់ល្អ និងធ្វើការដោយប្រុងប្រយ័ត្ន ចៀសសវាងគ្រោះថ្នាក់ដែលកើតមានជាយថាហេតុ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *