Breaking News

លោក ឡាក់ ម៉េងធី ចុះសួរសុខទុក្ខ និងនាំអំណោយ លោក ឈឿន សុចិត្ត ជូនស្ដ្រីទើបសម្រាលកូនចំនួន៤គ្រួសារ នៅ សង្កាត់ដើមមៀន

កណ្តាល៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោក ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុងតាខ្មៅ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ លោក ឡាក់ ម៉េងធី ប្រធានក្រុមការងារចុះមូលដ្ឋានភូមិដើមគរ បានសហការជាមួយក្រុមការងារភូមិដើមគរ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនស្ដ្រីទើបសម្រាលកូនរួចចំនួន០៤គ្រួសារដែលមានទីលំនៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល។

នាឱកាសនោះ លោក ឡាក់ ម៉េងធី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និង ជូនពរពី លោក ឈឿន សុចិត្ត ដែលតែងយកចិត្ដទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ និងកងកម្លាំងក្រោមឱវាទទាំងអស់។

គួរជម្រាបជូនថា ចំពោះគ្រួសារដែលទើបសំរាលកូនរួចខាងលើរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន៖ ១-ឈ្មោះ សែ យ៉យ,២-ឈ្មោះ អំ សៅរី,៣-ឈ្មោះ ពៅ ដានិង៤-ឈ្មោះ ឈៀង ធីតា និងក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ១បាវ ស្មើនឹង៥០ គ.ក្រ និងថវិកា ចំនួន១០០,០០០រៀល៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *