Breaking News

សម្តេចតេជោ ណែនាំដល់បុរសម្នាក់មានប្រពន្ធជាកម្មការិនីរោងចក្រ មានកូន៣នាក់ គ្រោងរៀបការប្រពន្ធថ្មី មករកប្រពន្ធដើមវិញ ព្រោះគ្មាននរណាល្អក្រៅពីប្រពន្ធខ្លួនឯងឡើយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការណែនាំដល់បុរសម្នាក់មានប្រពន្ធ ជាកម្មការិនីរោងចក្រ មានកូន៣នាក់ គ្រោងរៀបការថ្មី មករកប្រពន្ធដើមវិញ ព្រោះគ្មាននរណាល្អក្រៅពីប្រពន្ធខ្លួនឯងឡើយ។

​ក្នុងជំនួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣, សម្តេចនាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបដោយផ្ទាល់ជាមួយក្រុមការិនី ក្នុងនោះបានសួរសុខទុក្ខ ហើយក៏បានជួបស្រ្តីម្នាក់មានកូន៣នាក់ហើយកូនតូចត្រឹម៣ខែ។ ស្រ្តីនោះក៏បានគោរពជម្រាបជូនសម្តេចតេជោ ថា «ប្តីខ្លួនបានចុះចាកចោលប្រពន្ធទៅរៀបការជាមួយស្រីថ្មី»។

​យោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្តីស្រ្តីរូបនោះ នឹងត្រូវរៀបការជាមួយប្រពន្ធថ្មីនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ជាមួយគ្នានេះ​សម្តេចតេជោ ក៏បានអំពាវនាវឲ្យបុរសជាប្តីត្រឡប់មកជានាជាមួយប្រពន្ធកូនវិញ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា « ប្តីក្មួយស្រីនឹងត្រឡប់មកវិញ »៕

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *