Breaking News

រដ្ឋបាលក្រុងកំពតសូមធ្វើការបំភ្លឺទៅនិងគណនីហ្វេសប៊ុក ឈ្មោះ Sidavine Sun កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អំពីបញ្ហា ការបង្ហូរលូទឹកស្អុយចូលទៅក្នុងទឹកព្រែកកំពត

 កំពត៖ រដ្ឋបាលក្រុងកំពត ពិនិត្យឃេីញមានការចុះផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ Sidavine Sun កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អំពីបញ្ហា ការបង្ហូរលូទឹកស្អុយចូលទៅក្នុងទឹកព្រែកកំពត ។

រដ្ឋបាលក្រុងកំពតសូមបំភ្លឺដូចខាងក្រោម ៖

១/ ការរៀបចំប្រព័ន្ធលូក្រុងកំពត ជាគម្រោងរបស់ ADB ក្នុងនោះ ADB បានអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតក្នុងសង្កាត់ក្រាំងអំពិលដែលនៅក្នុងក្រុងកំពតទាំងមូលពាក់ព័ន្ធទឹកកខ្វក់ត្រូវបានបញ្ជួនទៅអាងចំរោះរួចជាមុនសិនទេីបបញ្ជួនទឹកនោះទៅសមុទ្រ ។

២/ សព្វថ្ងៃនេះប្រព័ន្ធលូរបស់ ADB បាននឹងកំពុងរៀបចំតបណ្តាញតាមគោលដៅនីមួយៗ ប៉ុន្តែមិនទាន់តភ្ជាប់រវាងប្រព័ន្ធលូដែលមានស្រាប់នោះទេ។

៣/ ឆាប់ៗខាងមុខនេះ គម្រោងរបស់ADB នឹងតភ្ជាប់ប្រព័ន្ធលូទាំងអស់ដែលបានបង្ហូរចូលទៅក្នុងព្រែកដេីម្បីចូលអាងចំរុះបហរព្រឹត្តិកម្មទាំងអស់ ។ សូមបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ជាពិសេសបងប្អូនដែលរស់នៅក្នុងមូលដ្ឋានក្រុងកំពត ខេត្តកំពតទាំងអស់មុននិងធ្វើការផុសនូវរូបភាពផ្សេងៗសូមមេត្តាសួនាំមកអាជ្ញាធរមូលដ្ឋានឬមន្ត្រីជំនាញជាមុនសិនមុនធ្វើការចុះផ្សាយ។ ចំពោះការផុសដោយគ្មានមូលដ្ឋានច្បាស់លោះគឺនាំអោយប៉ះពាល់ដល់កិត្តិយសរបស់ខេត្តរបស់ខ្លួន៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *