Breaking News

សម្ដេច ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា បានលេខរៀង១៨ គឺជាលេខហុងស៊ុយល្អ ងាយស្រួលចំណាំ

ភ្នំពេញ៖ ​សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង១៨ សម្រាប់ឈរឈ្មោះប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺជាលេខហុងស៊ុយល្អ ហើយងាយស្រួលចំណាំទៀតផង។

«ឥឡូវបានលេខ១៨ សម្ដេចសង្ឃទៅចាប់ឆ្នោតស្រាប់ហើយ មិនមែនចាប់បានលេខ១ ឬលេខ២ អីទេ គឺចាប់ចំលេខ១៨ ហើយលេខ១៨ បូក១ ចេញ៩ ហុងស៊ុយ។ ស្រួលរកណាស់ ប្រាប់គ្នាថាលេខ១៨ហ្នឹង នៅខាងស្ដាំដៃ នៅចុងក្រោយគេ កន្លែងហ្នឹងហើយ ទេវតាបាចផ្កា ស្រួលរកណាស់»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។ ​

ជាមួយគ្នានេះ សម្ដេចតេជោ បានថ្លែងថា ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រនាពេលខាងមុខ អ្វីដែលសំខាន់នោះ គឺអាស្រ័យទៅលើប្រជាពលរដ្ឋជ្រើសរើសដោយខ្លួនឯង ក្នុងការគូសសន្លឹកឆ្នោតដែលខ្លួនពេញចិត្ត។

សូមជម្រាបថាការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *