Breaking News

សម្ដេចក្រឡាហោម ស ខេង ណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ចូលរួមផ្ដល់ការគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ព្រៃវែង៖ សម្ដេចក្រឡាហោម ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចូលរួមផ្ដល់ការគាំទ្រដល់ ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺទី១. មេឃុំ ចៅសង្កាត់ ទី២. ស្មៀនឃុំ សង្កាត់ ទី៣. នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិ ពិសេសគឺមេភូមិ ទី៥. មណ្ឌលសុខភាពឃុំ-សង្កាត់។

សម្ដេចក្រឡាហោម ស ខេង បានណែនាំដូចនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

សម្ដេចបានសង្កត់ធ្ងន់ថា ការងារនេះរួមចំណែកសំខាន់ណាស់ដល់ការយកជ័យជម្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នាពេលខាងមុខ ព្រោះតួអង្គទាំង៥នេះ ជាយន្តការ និងជាអ្នកដែលនៅកៀកប្រជាពលរដ្ឋ ផ្សារភ្ជាប់ជីវភាពប្រជាពលរដ្ឋ មានន័យថា ពលរដ្ឋស្រលាញ់ ឬស្អប់គណបក្ស គឺលើប្រសិទ្ធភាព នៃយន្តការ និងលទ្ធផលការងាររបស់តួអង្គទាំង៥នេះហើយ៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *