Breaking News

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនក្រុមចោប្លន់ម៉ូតូបាន០២នាក់ និងរត់គេចខ្លួនម្នាក់

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល ក្រោមការបញ្ជារ យ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនក្រុមចោប្លន់ម៉ូតូបាន០២នាក់ និងរត់គេចខ្លួនម្នាក់ បន្ទាប់ពីក្រុមចោបានធ្វើសកម្មភាពប្លន់ម៉ូតូពីពលរដ្ឋ បានសម្រេច ។

ហេតុការណ៌បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៨និង៤០នាទី នៅចំណុចផ្លូវលំខ្នងប្រឡាយតាហោ ភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលស្រុកអង្គ ស្នួល បានប្រាប់អោយដឹងថា ជនរងគ្រោះ០១នាក់ ស្រី ទទួបណ្ដឹង២៩ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ឆយ សុឡុត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនសង្ស័យទី១ឈ្មោះ ផេង សុផាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល (អ្នកឌុប) ទី២ឈ្មោះ ផេង រ៉ា ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកវាយជនរងគ្រោះ)។

នគរបាលបានបញ្ជាក់អោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនទៅទិញម្ហូបនៅក្នុងភូមិ ពេលទិញម្ហូបរួចក៏ត្រឡប់មកផ្ទះវិញ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ2022 ពាក់ផ្លាកលេខ ភ្នំពេញ 1JM-2635 មកពីក្រោយហើយជិះមកពាក់ទឹម​ រួចកៀរម៉ូតូជនរងគ្រោះ ។ ហើយជនសង្ស័យម្នាក់ជិះក្រោយបានស្រែកគំរាមទៅលើជនរងគ្រោះថា ឈប់ម៉ូតូភ្លាម បើមិនឈប់បាញ់ហើយ ជនរងគ្រោះបានឮក៏ឈប់ម៉ូតូរួចជនសង្ស័យដែលជិះក្រោយនោះចុះស្ទុះទាញដៃជនរងគ្រោះចេញពីលើម៉ូតូហើយរុញចូលទៅក្នុងប្រឡាយ។ ភ្លាមនោះជនសង្ស័យជិះក្រោយ បានធ្វើសកម្មភាពឡើងជិះម៉ូតូរបស់ជនរងគ្រោះ ហើយនាំគ្នាជិះគេចខ្លួនឆ្ពោះទៅទិសខាងជើង(ផ្លូវជាតិលេខ៤)តែម្តងទៅ។

ក្រោយមកជនរងគ្រោះក៏បានទូរសព្ទទៅប្រាប់ក្រុមគ្រួសារ ដើម្បីរាយការណ៍ទៅឲ្យសមត្ថកិច្ច​ ហេីយចុះដល់កន្លែងកេីតហេតុភ្លាមៗ​ តែជនសង្ស័យបានគេចខ្លួនអស់​ បន្ទាប់មកបានទទួលបណ្តឹងពីជនរងគ្រោះ ធ្វេីការស៊េីបអង្កេតស្រាវជ្រាវ។

លុះព្រឹកឡើងថ្ងៃទី៣០ ខែ ឆ្នាំដដែល កម្លាំងផ្នែកជំនាញ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍លំហាច ក្រាំងម្កាក់ បែកចាន ចុះស្រាវជ្រាវ ស៊េីបអង្កេតទើបកំណត់មុខសញ្ញាបាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ និងវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក បានជិះម៉ូតូឌុបគ្នាចេញពីកន្លែងខ្លួនស្នាក់នៅដើម្បីធ្វើសកម្មភាពវាយយកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ។

ដោយមានបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍បឹងធំ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល​ រាជធានីភ្នំពេញ និងអាជ្ញាធរភូមិ សង្កាត់ បន្តការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ នៅចំណុចភូមិភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ

លទ្ធផលនៃការឆែកឆេរ បានដកហូតសម្ភារៈរួមមាន : កន្ត្រក់ម៉ូតូចំនួន០៣។ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទីកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដក់ហូតម៉ូតូមួយគ្រឿងម៉ាក ZOOMER X ផលិតឆ្នាំ២០១៨ ពណ៌ស+ក្រហម លេខតួMLHJF6235J5009856 លេខម៉ាស៊ីន JF62E-5009856 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1L-8715 ជាម៉ូតូរបស់ឈ្មោះ ភួង ថន ជិះសម្រាប់បញ្ជាឲ្យធ្វើសកម្មភាព និងជិះចាំទទួលទិញម៉ូតូពីជនសង្ស័យដែលធ្វើសកម្មភាពបាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក​ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី​ ៕ដោយ៖ សិរី នាគ

 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *