Breaking News

ពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្តដើម្បី អបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»

ខេត្តកណ្ដាល៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ ជំរុញដល់សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត សូមគៀងគររកសប្បុរសជននានា ក្នុងការចូលរួមឧបត្ថម្ភការងារមនុស្សធម៌ សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយនានាដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ 

ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញ និងគៀងគររកសប្បុរសជននានា ដល់សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាខាកាកបទក្រហមកម្ពុជាខេត្តកណ្ដាល។ 

ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តថា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពរបស់សាខា លើការងារមនុស្សធម៌ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងការលំបាក ប្រជាពលរដ្ឋទីទាល់ក្រគ្មានទីពឹង និងប្រជាពលរដ្ឋដែលទទួលរកនូវគ្រោះមហន្តរាយនានា ដែលកើតមាននៅក្នុងខេត្តកណ្ដាល គឺដោយមានការចូលរួមឧបត្ថម្ភពីលោកលោកស្រីដែលជា សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក អនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត រួមជាមួយនឹងសប្បុរសជននានា ដែលតែងតែចូលរួមឧបត្ថម្ភទាំង សម្ភារៈ ថវិកា និងគ្រឿងឧបភោគបរិភោគនានា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបបញ្ហាប្រឈមនានានៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលបានទាន់ពេលវេលា។ 

ហើយឯកឧត្តម ក៏បានសង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកាសាខា អនុសាខាក្រុង-ស្រុក និងអនុសាខាមន្ទីរអង្គភាពជុំវិញខេត្ត បន្តគៀងគររកសប្បុរសជននានាជួយឧបត្ថម្ភនិងគាំទ្រដល់សកម្មភាពរបស់សាខាលើការងារមនុស្សធម៌បន្ថែមទៀត ដើម្បីអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ៕

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ

Leave a Reply

Your email address will not be published. Required fields are marked *