Breaking News

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគមដៃគូទាំង១០ ចេញញត្តិគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគម ជាដៃគូ ចំនួន ១០ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញញ្ញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តួចផ្តើមឱ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត” ដែលមានខ្លឹមសារដូចខាងក្រោម៖

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការ សមាគម ជាដៃគូទាំង១០ បានពិនិត្យឃើញថា កម្ពុជាយើងត្រូវការជាចាំបាច់នូវការថែរក្សាសុខសន្តិភាព ប្រក្រតីភាព និងនិរន្តរភាព នៃរាល់ការរៀបចំការបោះឆ្នោតជាសកល និងអសកល ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាពិសេសការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ និងយោងតាមមាត្រា ៣៤ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកថាខណ្ឌចុងក្រោយបានចែងថា “បទបញ្ញតិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតត្រូវចែងក្នុងច្បាប់”។

យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត” ដែលជាពេលវេលាមួយដ៏សមស្របបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់នានា ជាពិសេស “ច្បាប់បោះឆ្នោត” ក្នុងគោលបំណងពង្រឹងនីតិរដ្ឋ និងធ្វើបច្ចុប្បន្នភាពច្បាប់មួយចំនួន ឲ្យស្របតាមការរីកចម្រើនរបស់ប្រទេស និងឲ្យស្របតាមបរិបទសង្គម ក៏ដូចជាបរិបទតំបន់ និងពិភពលោក។

ជាមួយគ្នានេះ យើងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕ដោយ៖ សិរី នាគ

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *