Breaking News

នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនក្រុមចោរឆក់ខ្សែក បាន០៧នាក់

ខេត្តកណ្តាល៖ ក្រុមចោរឆក់ខ្សែក យ៉ាងសកម្មចំនួន០៧នាក់ ត្រូវនគរបាលស្រុកអង្គ ស្នួល ធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេច ។

ហេតុការណ៏នេះបានកើតឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង១០នាទីនៅចំណុចផ្លូវជាតិ៤ មុខផ្សារអង្គស្នួល ភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល និងឃាត់ខ្លួនបានជាបន្តរបន្ទាប់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅស្រុកអង្គស្នួល និងខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ ហេង សារ៉េត ហៅខ្លី  ភេទស្រី អាយុ៤៣ឆ្នាំ  ជនជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ 

លោក ផុន ពិសាល អធិការរងស្រុកអង្គស្នួល បានប្រាប់អោយដឹងថា ជនសង្ស័យចំនួន០៧ ទី១ឈ្មោះ ឡុង ម៉េងលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួលភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ទី២ឈ្មោះ ចាន់ រស្មី ហៅប៉ូយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៣ឈ្មោះ វ៉ាន់ដាម សុធាវ័ន ហៅវ័ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៤ឈ្មោះ ណាសៀត សាដាត ហៅដាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទី៥ឈ្មោះ សឿន តុងទីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ទី៦ឈ្មោះ ថន រ៉ាលីសាកា ហៅកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី៧ឈ្មោះ ដា ម៉េងលី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ផុន ពិសាល អធិការរងស្រុកអង្គស្នួល បានបញ្ជាក់ដែរថា  នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះក្មួយនៅភូមិព្រៃពពេល ឃុំពើក  ហើយត្រឡប់ទៅលេងផ្ទះម្ដាយរបស់ខ្លួន ស្ថិតនៅភូមិអង្គស្នួលទី២ ឃុំពើក ។ ទៅដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានឈប់ម៉ូតូត្រៀមបម្រុងនឹងឆ្លងផ្លូវជាតិលេខ៤(ពីត្បូងទៅជើង) ស្រាប់តែមានជនសង្ស័យ ចំនួន០២នាក់ បានជិះម៉ូតូមកពីខាងក្រោយជនរងគ្រោះ ហើយបានធ្វើសកម្មភាពឆក់យកខ្សែកពីជនរងគ្រោះ រួចជិះគេចខ្លួនទៅទិសខាងកើតបាត់ទៅ។ ក្រោយពីបានទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្ដិ៍ពើក បានចុះទៅដល់កន្លែងកើតហេតុ និងទទួលបណ្តឹង  ធ្វេីការស៊េីបអង្កេតស្រាវជ្រាវ។ 

លុះមកដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក  ចេញល្បាតក្នុងភូមិសាស្រ្តបាន  ដល់ចំណុចផ្លូវខ្នងប្រឡាយភូមិព្រៃពពេល  ឃុំក្រាំងម្កាក់  ស្រុកអង្គស្នួល បានប្រទះឃើញជនសង្ស័យទាំង០២នាក់ កំពុងឈប់ម៉ូតូនិងមានកាន់កាំបិតផ្កាក់ ក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបាននីតិវិធី ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ឡុង ម៉េងលី  បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះពិតប្រាកដមែន និងធ្លាប់ធ្វើសកម្មភាព ប្លន់ម៉ូតូ០១លើក និងឆក់០៤លើក ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ចាន់ រស្មី ហៅប៉ូយ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព ឆក់០៧លើក ប្លន់០៧លើក និងកាប់បំផ្លាញម៉ូតូ០១លើក ។ ហើយខ្លួននៅមានបក្ខពួកចំនួន០៥នាក់ទៀត កំពុងស្នាក់នៅបន្ទប់ជួយចំណុចភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣  វេលាម៉ោង១៤និង០០នាទី  ដោយមានបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងដោយមានការសម្របសម្រួលពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញ សហការណ៍ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងអាជ្ញាធរភូមិ១៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ នៅចំណុចភូមិ១៥ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក  រាជធានីភ្នំពេញ  នាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលសួរនាំបន្ត។ 

ចំពោះករណីនេះកម្លាំងផ្នែកជំនាញ បានបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់ ៕ដោយ៖ សិរី នាគ

 

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ

Leave a Reply

Your email address will not be published. Required fields are marked *