Breaking News

អភិបាលខេត្តកំពត ប្រាប់ពលរដ្ឋកុំភ្លេចថ្ងៃកំណើតទីពីរ និងគុណបំណាច់ របស់សម្តេចតេជោ ហ៊ុន សែន

កំពត៖ អភិបាលខេត្តកំពត បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា មានថ្ងៃនេះ មានភាពសម្បូរសប្បាយ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺដោយសារមានថ្ងៃកំណើតទីពីរ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យកមកដោយលំបាក។ ក្នុងន័យនេះ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវភ្លេចគុណបំណាច់ របស់សម្តេចតេជោនោះឡើយ។

លោក ម៉ៅ ធនិន អភិបាល បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ១០ឃុំ ក្នុងស្រុកកំពង់ត្រាច ដើម្បីបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទៅតាមយន្តការរបស់រាជរដ្ឋាភិបាល ដែលក្នុងពិធីនេះ មានប្រជាពលរដ្ឋចូលរួមប្រមាណជាង ១ម៉ឺននាក់ ហើយពិធីនេះធ្វើឡើងនៅពីរទីតាំងផ្សេងគ្នា ដែលទីតាំងទី១ ធ្វើឡើងក្នុងបរិវេណវត្តអង្គជុំព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ទីតាំងទី២ ធ្វើឡើងក្នុងបរិវេណវត្តកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។

លោកអភិបាលខេត្ត បានលើកឡើងថា ប្រទេសកម្ពុជា ក្រោយពីសម្តេចតេជោ ហ៊ុន សែន បាននាំយកមកនូវសុខសន្តិភាពពេញលេញ ពេញផ្ទៃប្រទេសដូចសព្វថ្ងៃនេះ សម្តេចក៏បានបន្តផ្តល់នូវអ្វីៗគ្រប់យ៉ាង សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការអភិវឌ្ឍ។

លោកបានលើកឡើងថា “យើងទាំងអស់គ្នា បានរួសរានមានជីវិតសារជាថ្មី និងបង្កើតបានបង្កើតជាគ្រួសារជំនាន់ក្រោយៗ ដែលពោពេញទៅដោយភាពសុខសាន្ត គឺដោយសារតែយើង មានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ ដែលសម្តេចតេជោ បានយកមកដោយការលះបង់គ្រប់បែបយ៉ាង និងផ្តល់ឱ្យយើងគ្រប់គ្នា ដូច្នេះយើងមិនត្រូវបំភ្លេចនូវគុណូបការៈដ៏ធំធេង របស់សម្តេចតេជោបានទេ”។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមខ្លួនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយដើម្បីឱ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន សូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ទាំងអស់គ្នា ដើម្បីឱ្យសម្តេចបន្តដឹកនាំប្រទេសបន្តទៀត៕ដោយ៖ សិរី នាគ

 

Check Also

ស្នងការ​ខេត្តកណ្តាល បំភ្លឺ ករណី​ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ឈ្លោះ​គ្នា​រឿង​ចាប​ចៀន ប្តឹង​ទារ​សំណង​៥​ពាន់​ដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *