Breaking News

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបាន

ភ្នំពេញ៖​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង​ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ចំនួនជិត ៣.០០០នាក់ នាព្រឹកថ្ងៃថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។
សម្តេចកិត្តិសង្គហបណ្ឌិត បានលេីកឡេីងថា​ គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះខេត្តស្វាយរៀងក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាមរយៈការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ ស្ពានឆ្លង កាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើ ភ្នំពេញ-បាវិត ជាដើម។ ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណាអាចប្រៀបផ្ទឹមបាននាំយកសុខសន្តិភាពនេះជូនប្រជាពលរដ្ឋបានទេ​ ហើយក៏គ្មាន គណបក្សណាដែលមានសមត្ថភាពក្នុងការនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចគណបក្សប្រជាជនកម្ពុជាបាននោះទេ។

ជាការពិត តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺរបបនយោបាយដែលប្រកាន់យកសព្វថ្ងៃនេះគឺ​ ជារបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស មានន័យថា ជារបបដែលយកប្រជាពលរដ្ឋជាធំ ជាអធិបតី អំណាចទាំងឡាយ គឺចេញមកពីប្រពលរដ្ឋ។ ដូច្នេះសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ព្រោះថាគណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន ដឹង​ បម្រើប្រជាពលរដ្ឋពិតៗ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់​ ត្រូវត្រៀុមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ចជាពលរដ្ឋ​ ក្នុងការចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី ៧ នាពេលខាងមុខនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍ និងរក្សាការងាររបស់អ្នកទាំងអស់គ្នា៕ដោយ៖ សិរី នាគ

Check Also

រដ្ឋបាលខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌ ពីសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ជាទឹកបរិសុទ្ធចំនួន ២០០យួរ

Leave a Reply

Your email address will not be published. Required fields are marked *