Breaking News

សម្ដេចតេជោ ហ៊ុន សែន៖ ​១០ឆ្នាំទៀត ទើប​អនុញ្ញាតឲ្យបញ្ចេញសៀវភៅប្រវត្តិសាស្ដ្រកម្ពុជាដែលសម្ដេចចងក្រង​ពីព្រោះរឿងរ៉ាវក្នុងសៀវភៅនេះមានភាពស៊ាំញ៉ាំចាក់ស្រេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ​ បានបញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង៤០ម៉ោងនោះ​ គឺប្រមាណជា ១០ឆ្នាំទៀត ទើបសម្ដេចឲ្យបញ្ចេញអនុញ្ញាតឲ្យបោះពុម្ពផ្សាយជាផ្លូវការពីព្រោះរឿងរ៉ាវនៅក្នុងសៀវភៅនេះមានភាពស៊ាំញ៉ាំចាក់ស្រេះ។


«ព្រោះខ្ញុំបាននិយាយវា ចាប់ពីឆ្នាំ១៩៧៧ រហូតមកដល់ឆ្នាំ ២០០៥ៗ ដែលរាប់បញ្ចូលទាំងបញ្ហាធម្មនុញ្ញបន្ថែម បោះឆ្នោតជាកញ្ចប់ តើមានរឿងអីកើតឡើង ដូច្នេះវាមិនទាន់ដល់ពេលវេលា ដែលត្រូវផ្សព្វផ្សាយនូវសៀវភៅនេះទេ»។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានថ្លែងបន្តថា
តែយ៉ាងណាក៏ដោយ សម្ដេច​បានបញ្ជូនសៀវភៅព្រាងជា PDF ជូនសម្ដេច ទៀ បាញ់ មួយច្បាប់, សម្ដេច ម៉ែន សំអន មួយច្បាប់, លោក ណឹម សុវត្ថិ មួយច្បាប់ និងលោក កែវ បាភ្នំ មួយច្បាប់។ ប៉ុន្ដែសម្ដេច មិនទាន់អនុញ្ញាតឲ្យមានការផ្សព្វផ្សាយនៅសៀវភៅនេះឡើយ។

សូមជម្រាបជូនថាការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ​ក្នុងពិធីអបអរសាទរប្រារព្ធខួប ៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣៕ដោយ៖ សិរី នាគ

 

Check Also

កំហុសទិន្នន័យអ្វីខ្លះក្នុងបញ្ជីអត្រានុកូលដ្ឋាន ដែលលោកអ្នក អាចកែបានដោយមិនចាំបាច់ទៅដល់តុលាការ?

Leave a Reply

Your email address will not be published. Required fields are marked *