ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មានធនធានមនុស្ស គ្រប់គ្រាន់ មានរចនាសម្ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្រោមកាដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស ក្នុងការបង្កើតនិងថែរក្សាសន្តិភាព ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ បាន រីកចម្រើនលើគ្រប់វិស័យ។
លោកកិត្តិនីតិកោសលបណ្ឌិត បានលើកឡើងបែបនេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន២១១៤ នាក់ មកពីភូមិចំនួន១៧ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកទេសរដ្ឋមន្ត្រី បន្ថែមថា ក្នុងនាមជាសមាជិក សមាជិកាទាំងចាស់ និងថ្មី របស់គណបក្សប្រជាជនកម្ពុជា ពិតជាមានមោទនភាពបំផុត ដែលត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេច និងធ្វើពិធីទទួល ស្គាល់បញ្ចូលជាសមាជិកគណបក្ស។
លោកបានណែនាំដល់សមាជិក ឲ្យធ្វើការប្តេជ្ញាចិត្តគោរពនិងអនុវត្ត តាមគោលនយោបាយតាមលក្ខខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងប្តេជ្ញាបន្តស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដែលជាចំនុចស្នូលនៃភាពខ្លាំង និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ចូលរួមរាល់សកម្មភាពរបស់គណបក្ស ការពារសមិទ្ធិផលនិងថែរក្សាការពារសន្តិភាព។ ជាពិសេ បំពេញតាព្វកិច្ចចម្បងរបស់ខ្លួន ឲ្យ បានដាច់ខាត គឺទៅនាំក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្តេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ពេលអនាគត។
ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានកសាងនូវសមិទ្ធិផលជាច្រើន រក្សាបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ។ ឆ្នាំនេះគឺជាឆ្នាំមួយ ដែលបង្ហាញភស្តុតាងយ៉ាងជាក់ស្តែងថា ជាឆ្នាំដែលយុវជនជាអ្នកបន្តវេន អ្នកអាយុ៧០ ឆ្នាំឡើង ចូលសំរាក ដូចពាក្យបុរាណថា “រលកថ្មី តែងតែខ្លាំងជាងរលកមុន” កសាងបក្សជាភារកិច្ចមួយ មិនឈប់មិនឈរទេ។ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថា សម័យសម្តេចតេជោ ជាសម័យមួយ មានការរីកចម្រើនទាំងបច្ចេកទេស ទាំងសម្ភារ ទាំងរបៀបគិតរបស់មនុស្ស ជឿនលឿនជាងមុន។
តំណាងសមាជិកថ្មី បានប្តេជ្ញាចិត្តបានថា ពួកគាត់បានស្ម័គ្រចិត្តចូលរួម ក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេ ដោយមើលឃើញថាគណបក្សប្រជាជនកម្ពុជា ជាគណបក្ស នយោបាយចាស់ទុំ តែមួយគត់ ដែលបានរំដោះ និងបានជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ចេញពីរបប ប៉ុល ពត៕