Breaking News

កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងអាវុធហត្ថឃាត់ខ្លួនបុរសជនជាតិចិនម្នាក់បន្ទាប់ពីចេញពីហាងផឹកស៊ី ដកកាំភ្លើងបាញ់រះជាច្រើនគ្រាប់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យសហការជាមួយនឹងកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានបន្ទាប់ពីជនបរទេសរូបនោះបានចេញពីផឹកសុីក្នុងហាងមួយកន្លែងស្រវឹងដកកាំភ្លើងបាញ់រះឡើងលើជាច្រើនគ្រាប់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋជិតខាង កាលពីវេលាម៉ោងប្រមាណជា ៣នឹង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុងមួយខ្សែរចំណុចទល់មុខនឹងមុខប្រលានយន្តហោះអន្តជាតិពោធិចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋបានឃើញហេតុការខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុដោយពួកគាត់បានឃើញបុរសជនជាតិចិនរូបនោះបានអង្គុយផឹកសុីតែម្នាក់ឯងនៅក្នុងហាងស៊ុបចង្កាក់មួយកន្លែងនៅផ្លូវវិមានសពពេលផឹកសុីរួចក៏បានអោយខាងម្ចាស់ហាងគិតលុយក្រោយមកបានដើចេញមកខាងក្រៅដោយ ស្ពាយការបូបខ្មៅតូចមួយនៅនឹងស្មា ពេលដើចេញផុតពីហាងបន្ទិចពុំដឹងថាខឹងនឹងមានទំនាស់បញ្ហាររឿងអ្វីនោះទេស្រាប់តែដកកាំភ្លើងបាញ់សំដៅមេឃជាច្រើនគ្រាប់ធ្វើឲ្យពលរដ្ឋជិតខាងមានការភ្ញាក់ផ្អើលប្រញាប់រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។ក្រោយមកសមត្ថកិច្ចបានទទួលដំណឹងករណីខាងលើថាមានផ្ទុះអាវុធ ជាច្រើនគ្រាប់ភ្លាមនោះដែរសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ក៏បានរាយការណ៍ទៅថ្នាក់លើ នឹងមានការដឹកនាំចុះដោយផ្ទាល់ពីលោកម៉នវុធីអធិការខណ្ឌពោធិ៍សែនជ័យនឹងសហការជាមួយកម្លាំងអាវុធហត្ថចុះទៅទីតាំងកើតហេតុខាងលើភ្លាមៗផងដែរ ក្រោយសមត្ថកិច្ចនឹងអាវុធហត្ថបានចុះទៅដល់បុរសជនជាតិចិនរូបនោះក៏បានព្យាយាមរត់គេចខ្លួនចូលទៅក្នុងផ្ទះសំណាក់មួយកន្លែង ក្រោយមកសមត្ថកិច្ចនឹងកម្លាំងអាវុធហត្ថបានឡោមព័ទ្ធនឹងបានផ្ទុះអាវុធតទៅវិញជាច្រើនគ្រាប់ផងដែរទើបឈានទៅដល់ការឃាត់ខ្លួនបុរសជនជាតិចិនរូបនោះបាននឹងមានសម្ភារះអមដូចជាការបូបស្ពាយខ្មៅតូចមួយនឹងគ្រាប់កាំភ្លើងនៅក្នុងនោះជាច្រើនគ្រាប់ ក៏ដឹកយកទៅសួរនាំនៅអធិការដ្ឋាននគបាលខណ្ឌពោធិសែនជ័យ។

សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នបុរសជនជាតិចិននិងជាខ្មាន់កាំភ្លើងរូបនោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យឃុំខ្លួនជាបណ្តោះអាសន្នរងចាំធ្វើការសាកសួរបន្តនឹងក៏សាងសំណុំរឿងចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *