(បាត់ដំបង)៖ រថយន្ត PRIUS មួយគ្រឿងបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកអ្នកដំណើរធុនធំមួយគ្រឿងពេញទំហឹងបណ្តាលអោយរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៦និង ០៩នាទី ថ្ងៃទី ០៤.ខែកក្កដា ឆ្ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដម៉ាក HYUNDAI COUNTY ដឹកអ្នកដំណើរធុនធំ ពណ៌ទឹកដោះគោ មួយគ្រឿង ពាក់ផ្លាកលេខ សៀមរាប 3A-2584 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកPRIUS ពណ៌ប្រផេះ មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BL-6054 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅបុករថយន្តដឹកអ្នកដំណើរពេញទំហឹងបណ្តាលអោយខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ ហើយភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕