ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃការិយាល័យជួញដូរមនុស្សនិងការពារអនីតិជន បានសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះត្រួតពិនិត្យ ទីតាំងម៉ាស្សាកោសជប់មួយកន្លែងឃាត់ខ្លួនម្ចាស់ផ្ទះនិងក្មួយចំនួន៣នាក់ ហេីយបានរំដោះនារីរងគ្រោះចំនួន៣នាក់ ផងដែរ។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៨យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅហាងម៉ាស្សាយីហោ
ណារី ម៉ាស្សា ស្ថិតនៅបុរីញូវថោន ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនិងត្រួតពិនិត្យទីតាំងខាងលេីកម្លាំងសមត្ថកិច្ចបានរកឃេីញស្រោមអនាម័យមួយចំនួនដោយសង្ស័យទីតាំងខាងលេីបង្កប់សេវាកម្មផ្លូវភេទ។
បច្ចុប្បន្នទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកម្ចាស់ទីតាំងរួមទាំងនារីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅការិយាល័យដេីម្បីសាកសួរបន្ត៕