Breaking News

សត្វសំពោចក្រអូបមួយគូ ត្រូវបានយកមកផ្សាំងមុនការដោះដោះលែងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សៀមរាប៖ សត្វសំពោចក្រអូប មួយគូ ត្រូវបានក្រុមអ្នកអភិរក្ស យកមកផ្សាំងនៅក្នុងទ្រុងនៅឧទ្យានអង្គរ មុននឹងធ្វើការដោះលែងពួកវាចូលក្នុងព្រៃធម្មជាតិនៅតំបន់នោះ។សត្វ សំពោចក្រអូប ទាំង២ក្បាលនេះ មានញី១ និងឈ្មោល១ ត្រូវបាន អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ សម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance បានដឹកជញ្ជូន ពីមជ្ឈមណ្ឌលសង្រ្គោះ សត្វព្រៃភ្នំតាម៉ៅ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ហើយយកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង នឹង ដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

នេះបើតាមអ្នកជំនាញអភិរក្សសត្វព្រៃអន្តរជាតិ របស់អង្គរWild life Alliance លោក Nick Mark មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ជាច្រើនឆ្នាំមកនេះ អង្គការអភិរក្សសត្វព្រៃអន្តរជាតិ ដែលសហការជាមួយរដ្ឋបាលព្រៃឈើនិងអាជ្ញាធរជាតិអប្សរា បានដោះលែងសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ សត្វព្រៃទាំងនោះ មានដូចជាសត្វទោច ស្វាព្រាហ្មណ៍ ឈ្លូស សំពោច ឆ្មាដាវ សត្វកេងកង ក្ងោកនិងសត្វភេ ព្វាំងនិងឆ្កែព្រៃ ដែលបច្ចុប្បន្នបានកើនឡើងចំនួន៧៥ក្បាល។ លោកថាសត្វព្រៃនៅក្នុងតំបន់អង្គរ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយទាក់ទាញភ្ញៀវទេសចរផ្នែកធម្មជាតិ ឱ្យកាន់តែមានចំនួនច្រើនឡើងថែមទៀតជាមួយនឹងទេសចរណ៍វប្បធម៌។

កន្លងមកនេះគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ ចំនួន៨ក្បាល ហើយវាក៏បង្កើតកូនបន្ថែមបានចំនួន៧ក្បាល សត្វឈ្លូសចំនួន៦ក្បាល សត្វស្វា ចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោងចំនួន៨ក្បាល (កើតកូនបានចំនួន៥ក្បាល) សត្វឆ្មារដាវចំនួន២ក្បាល កេងកងតូចចំនួន៧ក្បាល កេងកងធំចំនួន៦ក្បាល សត្វព្វាំងចំនួន៧ក្បាល សត្វក្ងោកចំនួន៩ក្បាល សត្វអន្សងចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំ ជាប្រចាំ ពីក្រុមការងារ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *