Breaking News

មានគណនី ហ្វេសប៊ុកផេកមួយបានបង្ហោះរូបថត កងការពារ ឬ(អង្គរក្ស័) អមតាមរថយន្ត សេរីទំនើប បង្ហាញ សកម្មភាពច្រង៉េងច្រង៉ាង ជាមួយកាយវិការមិនសមរម្យ មកលើបុរសអ្នកដំណើរ

ភ្នំពេញ៖ មានគណនី ហ្វេសប៊ុកផេក មួយ ឈ្មោះ (គាំទ្រ គណបក្ស ប្រជាជន ដើម្បីប្រជាជន) បានបង្ហោះរូបថត កងការពារ ឬ(អង្គរក្ស័) អមតាមរថយន្ត សេរីទំនើប ម៉ាករ៉សរ៉យ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BL 1717 ដែលបង្ហាញ សកម្មភាពច្រង៉េងច្រង៉ាង ជាមួយកាយវិការមិនសមរម្យ មកលើបុរសអ្នកដំណើរម្នាក់ ដែលកំពុងធ្វើដំណើរ ស្របទិសគ្នាលើដងផ្លូវជាតិលេខ២ ម្តុំចាក់អង្រែ។

គណនីដដែលនេះ បានសំណេរបង្ហោះ ដែលមានខ្លឹមសារ ដូច្នេះថា:  មុននេះបន្តិច ខ្ញុំបានឃើញហេតុការមួយដែលកើតឡើងនៅលើផ្លូវចាក់អង្រែក្រោម ដែលមានអង្គរក្សពីរម៉ូតូ មានគ្នាបួននាក់ដែលបានជិះតាមឡានម៉ាក Roll Royce ពណ៌ខ្មៅ ដែលមានអង្គក្ស ចរឹកដូចជាជនពាល  ពួកបាតផ្សារ បានធាក់ម៉ូតូបងប្រុសម្នាក់ ដែលបានជិះនៅលើគន្លងផ្លូវស្តាំរបស់គាត ហើយបុរសពីរនាក់ ដែលមានកាន់វិទ្យុទាក់ទង បានព្យាយាមជិះទៅគៀរគាត់ នៅខាងមុខ តែដោយសារ ជិះវ៉ាជែងមិនបាន ដោយសារគាត់នៅពីរមុខ ហើយជែងមិនផុត ព្រោះគាត់ជិះយឺត ហើយក៌បានធាក់គាត់ពីក្រោយ និងចុះមករករឿង រកវ៉ៃគាត់គាត់ ហើយនិយាយថាជិះហ្នឹងមានមើលឡានគេទេ ? 

ខ្ញូំចង់សួរថាឡានមេគាត់ហ្នឹងជាឡានក្បួនឬផ្លូវហ្នឹងធ្វើសំរាប់តែពួកគាតជិះទេ?  បើយើងចង់លឿនតាមមេកើយទេ យើងជិះទៅជិតគាត់ហើយប្រាប់គាត់ទៅថាបងខ្ញុំសុំទៅមុនមួយ ដើម្បីតាមឡានមេ នេះជាសុជីវធម៌ និងការគោរពអ្នកដ៏ទេ មិនមែនចរឹកពាលន ជិះគៀចូលទៅគន្លងផ្លូវគេហើយ ធាក់ម៉ូតូអោយជៀសផ្លូវ ហើយរករឿងរកវ៉ៃគេនោះទេ។ ដូច្នេះនសូមអជ្ញាធរមានសមត្ថកិច្ច ជួយមើលនិងចំណាំផង និងសូមផ្តាំអស់លោកមួយចំនួន ដែលមានអងរក្សរត់តាមឡាន ជួយមើលនិងបង្រៀនកូនចៅ អោយមានសិលធម៌ ក្នុងការបើកបរផង ព្រោះផ្លូវសាធារណះទេ ។ សូមអរគុណ។

ប្រភព : ពីហ្វេសប៊ុក

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *