Breaking News

ថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងជួបជុំគ្នា និងដង្ហែរក្បួនចេញពីកោះពេជ្រ ចូលមកក្នុងតំបន់បឹងកក់ ដែលមានតម្រាយផ្លូវជាង ៩គីឡូម៉ែត្រ

ភ្នំពេញ៖ សម្រាប់ការដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងការបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ដើម្បីដង្ហែក្បួនលើតម្រាយផ្លូវប្រវែងជាង ៩គីឡូម៉ែត្រ នៅក្នុងរាជធានីភ្នំពេញ។

នេះបើតាមការបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំស្ដីពីការដកពិសោធន៍ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ លើកទី២ និងទិសដៅបន្ត ដើម្បីត្រៀមហែលើកទី៣ និងបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត នាល្ងាចថ្ងៃទី១២ កក្កដានេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានការចូលរួមពី គណៈកម្មាធិការគណបក្សខណ្ឌទាំង ១៤អង្គភាពនៃមន្ទីរចំណុះឱ្យគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ស២៦ ស២៧ នៅមន្ទីរបក្សរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ គឺបានកំណត់រួចហើយដោយយកថ្ងៃទី២១ កក្កដាឆ្នាំ២០២៣ ជាថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ។ ថ្ងៃបិទវគ្គយុទ្ធនាការឃោសនាបោះឆ្នោតនេះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នឹងជួបជុំគ្នាមជ្ឈមណ្ឌលពិពរណ៌ និងសន្និបាតកោះពេជ្រ រួចដង្ហែរក្បួន ចេញពីកោះពេជ្រ ចូលមកក្នុងរាជធានីភ្នំពេញ ដោយមកបញ្ចប់នៅបឹងកក់ដែលមានតម្រាយផ្លូវប្រវែង ជាង៩គីឡូម៉ែត្រ ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *