កណ្ដាល៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ឈឿន សុចិត្ត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន បានបន្តអញ្ជើញដឹកនាំដង្ហែក្បួនឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី៣ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងនោះដែរ ឯកឧត្តម ឈឿន សុចិត្ត បានណែនាំពីគំរូសន្លឹកឆ្នោតដែលមិនបានការ តាមការណែនាំពី គ.ជ.ប និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ ដើម្បីជ័យជម្នះរបស់បក្ស។
ជាមួយគ្នានោះដែរ ឯកឧត្តម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តទទួលសុខសន្តិភាព និងការអភិវឌ្ឍទៅថ្ងៃខាងមុខទៀត។
ឯកឧត្តម បានគូសបញ្ជាក់ថា ការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀង១៨ មានរូបសញ្ញាទេវតាបាចផ្កា, គណបក្សប្រជាជនកម្ពុជាកសាងឡើង និងរីកចម្រើនក្នុងចលនារបស់ប្រជាជន ។ គណបក្សតំណាងឲ្យផលប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល ។ គណបក្ស និងសមាជិកម្នាក់ៗ យកចិត្តទុកដាក់ កសាងទំនាក់ទំនងល្អជាមួយប្រជាជន ហើយលើកកម្ពស់សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជន។
សូមជម្រាបផងដែរថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោត៕SRN