Breaking News

ជនសង្ស័យ​ ៨នាក់​ ត្រូវបានចាប់ខ្លួន​ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម នៅសង្កាត់ចាក់អង្រែក្រោម

ភ្នំពេញ៖​ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់​ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (ព្រួតគ្នាវាយ និង យកដាវដេញកាប់បណ្តាលឲ្យរបួលធ្ងន់) ដែលបានប្រព្រឹត្តនៅចំណុចមុខសាលាវេស្ទើនអន្តជាតិ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីយប់អាធ្រាត្រថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣។

ជនសង្ស័យទាំង៨នាក់​ ត្រូវបានចាប់ខ្លួន​នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣​ រួមមាន៖

ទី១ ឈ្មោះ ហួត សុផារ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសិស្ស។

ទី២ ឈ្មោះ ជួន ប៊ុនណា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៣ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសិស្ស។

ទី៣ ឈ្មោះ ប៊ុត រតនៈ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសិស្ស។

ទី៤ឈ្មោះ ភាង សង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០៦ ផ្លូវលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសិស្ស។

ទី៥ឈ្មោះ ម៉ម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសិស្ស។

ទី៦ឈ្មោះ​ ស៊ីម សុភត្រ្តា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសិស្ស។

ទី៧ ឈ្មោះ ស៊ុន តូម៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសិស្ស។

ទី៨ ឈ្មោះ សាន ចក្រានុត ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាសិស្ស ។

ចំពោះវត្ថុតាងចាប់យក រួមមាន​ ម៉ូតូចំនួន ៤គ្រឿង និងដាវចំនួន ៣ដើម។ បច្ចុប្បន្នជនសង្ស័យ​កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *