Breaking News

កិច្ចប្រជុំបូកសរុបលទ្ឋផលការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកកំចាយមារ ខេត្តព្រៃវែង

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នៅគណបក្សស្រុកពញាក្រែក បានបើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងស្រុកកំចាយមារ ខេត្តព្រៃវែងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ឯកឧត្តម បណ្ឌិត គឹម សន្តិភាព ប្រធានក្រុមការទទួលបន្ទុកការងារយុវជនបក្សប្រជាជន ចុះជួយមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណបក្សខេត្តត្បូងឃ្មុំ លោកសាស្រ្តាចារ្យ បណ្ឌិត វិន សាវឿន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំវាលម្លូរ ទទួលបន្ទុកលើការងារយុវជន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧញ៉ា លោក លោកស្រី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកពញាក្រែក ទទួលបន្ទុកការងារយុវជនគណបក្ស ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារគណបក្សថ្នាក់កណ្តាលចុះ មូលដ្ឋានឃុំ គ្រប់ឃុំ ទទួលបន្ទុកការងារយុវជនជាច្រើនរូបទៀតផងដែរ។ យោងតាមសារតីក្នុងកិច្ចប្រជុំនោះគឺដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យអព្យាក្រឹត និងវឌ្ឍនភាពសង្គម៕ដោយ៖ សិរី នាគ

 

Check Also

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា

Leave a Reply

Your email address will not be published. Required fields are marked *