Breaking News

ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកជំទាវ បន្តនាំយកអំណោយនិងថវិកាមួយចំនួនជូនដល់គ្រួសារប្អូនប្រុសពិការដៃទាំងពីដោយសារគាត់ជួបគ្រោះថ្នាក់ដោយឆក់ខ្សែភ្លើង

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី៣០ខែកក្តដាឆ្នាំ២០២៣នេះលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួតនិងលោកជំទាវ បានបន្តនាំយកអំណោយនិងថវិកាមួយចំនួនទៀតជូនដល់គ្រួសារប្អូនប្រុសពិការដៃទាំងពីដោយសារគាត់ជួបគ្រោះថ្នាក់ដោយឆក់ខ្សែភ្លើងកាត់ដៃទាំងពីស្នាក់នៅក្នុងផ្ទះតូចកម្សត់ចំណែកប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែទៀតផងសព្វថ្ងៃនាងខិតខំធ្វើការនៅក្នុងរោងចក្រដើម្បីបានប្រាក់សម្រាប់ចិញ្ចឹមកូននិងប្តី។

លោកឈ្មោះ ប៉ុន ពិសី អាយុ៣៣ឆ្នាំ(កាត់ដៃទាំងពី) ប្រពន្ធឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មានកូនស្រីម្នាក់នៅក្នុងបន្ទុកអាយុ៧ឆ្នាំ ពួកគេរស់នៅក្នុងភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ទោ បានអោយដឹងថា ថ្វីបើអំណោយទាំងនេះវាតិចតួចស្តួចស្តើងក៏ពិតមែនប៉ុន្តែអាចជួយសម្រួលដល់ការលំបាករបស់លោកតាលោកយាយបានមួយរយះដែរ ទាំងនេះតាមរយះលោក តុង សីហា អគ្គនាយក “ CSN Daily ”  និងក្រុមការងាររបស់លោកបានផ្តាល់ព័ត៌មាននេះដល់លោកនិងភរិយាក៏បានរៀបចំនូវអំណោយមួយចំនួនយកមកជូនដល់ផ្ទះតែម្តង។

អំណោយដែលផ្តាល់ជូនរួមមានគ្រឿងឧបភោគបរិភោគមានដូចជា៖ អង្ករ 4 ការ៉ុង,មីពីរកេះ,ទឹកស៊ីអ៊ីវមួយកេះ,ទឹកត្រី 10 ដប,សៀវភៅ 10 ក្បាល,អាវ 5 សារុង 5,និងថវិកាចំនួន 40 ម៉ឺនរៀល៕

 

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *