Breaking News

លទ្ធបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ៦,៣៩៨,៣១១ សម្លេង ខ្ពស់បំផុត មិនធ្លាប់មានពីមុនមក

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅព្រឹកថ្ងៃទី០១ ខែសីហា នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រ ៦,៣៩៨,៣១១ សម្លេង ។ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសម្លេងគាំទ្រ ៧១៦,៤៩០ សម្លេង។ គណបក្សខ្មែររួបរួមជាតិ ទទួលបានសម្លេងគាំទ្រ ១៣៤,២៨៤ សម្លេង។

ចំណែកគណបក្សផ្សេងទៀតមិនទទួលសម្លេងឆ្នោតគាំទ្រច្រើននោះទេ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៨ បានចូលរួម ក្នុងនោះរួមមាន៖

១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា ៕ដោយ៖ សិរី នាគ

About srn tv

Check Also

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានគេប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ

Leave a Reply

Your email address will not be published. Required fields are marked *