Breaking News

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត prius បុកឃឿនស្ពានអាកាសចោមចៅផ្លូវក្រោមដី ក្រឡាប់ផ្ងាជើងច្រង៉ាង

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត toyota prius មួយគ្រឿងជ្រុលបុកឃឿន ស្ពានអាកាសចោមចៅផ្លូវក្រោមដី បណ្ដាលឲ្យក្រឡាប់ផ្ងាជើងម្ខាង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង ៣០ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣ នៅត្រង់ចំណុចផ្លូវក្រោមដីស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តtoyota prius មួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BR-7486ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ចុះផ្លូវក្រោមដីស្ពានអាកាសចោមចៅឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកឃឿនស្ពានបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ ភ្លាមនោះបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះក៏បាននាំគ្នារុញក្រឡាប់រថយន្តផ្ងារមកវិញ រួចអ្នកបើកបរបានបើករថយន្តចេញតិចៗមកឈប់នៅគល់ស្ពានអាកាសផ្នែកខាងកើត។

ក្រោយហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុដោយមិនមានរងការខូចខាតឃឿនស្ពាន ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

Check Also

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

Leave a Reply

Your email address will not be published. Required fields are marked *