Breaking News

កម្លាំងនគរបាលជំនាញខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូពីនារីកម្មកររោងចក្រម្នាក់

ភ្នំពេញ៖ ករណី លួច ម៉ូតូ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង៤៥នាទី ត្រង់ចំណុច បន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា-ជនរងគ្រោះមានឈ្មោះ អឿន ភក្តី  ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ចំណែក-ជនសង្ស័យឈ្មោះ ឃួន ឡាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ។

-វត្ថុតាងចាប់យក៖  ១/ម៉ូតូម៉ាក HONDA DREAM C125 ពណ៍ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KF-4125ចំនួន០១គ្រឿង ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា- កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីជនរងគ្រោះ បានជិះម៉ូតូ០១គ្រឿងម៉ាក  HONDA DREAM C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-4125 ចេញពីកន្លែងធ្វើការរោងចក្រ នៅផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ មកបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះមកដល់បន្ទប់ជួលក៏បានទុកម៉ូតូម៉ាកខាងលើនៅខាងមុខបន្ទប់ជួលដោយបាន ចាក់សោរកម៉ូតូបានត្រឹមត្រូវ រួចក៍ចូលទៅក្នុងបន្ទប់ជួលហូបបាយ ។ រហូតដល់វេលាម៉ោង ១១និង៤៥នាទីថ្ងៃខែឆ្នាំ ដដែល ជនរងគ្រោះក៏បានទៅធ្វើការវិញពេលដើរចេញមកខាងក្រៅបន្ទប់ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើហើយជន រងគ្រោះក៍បានមករាយការប្រាប់សមត្ថកិច្ចនប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ     និងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ច

ជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។  លុះដល់វេលាម៉ោង១៥និង១០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាក HONDA DREAM C125 ពណ៍ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ 1KF-4125 លេខតួ និងលេខម៉ាស៊ីន 0078372 ចំនួន០១គ្រឿង ត្រង់ចំណុចផ្ទះសំណាក់ ប៊ុន ឈន ផ្លូវបេតុង ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកធ្វើការសាកសួរប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់តែម្តង   ។   ក្រោយពីធ្វើការ សាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់ សមត្ថកិច្ច យើងថារូបគេ(ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាព លួចម៉ូតូ របស់ជនរងគ្រោះប្រាកដមែន។ ហើយដោយមានការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដើម្បី ចាត់ការតាមផ្លូវច្បាប់តែម្តង ៕

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *