Breaking News

រឿងរ៉ាវទំនាស់ ដណ្តើមដីព្រៃ ភាគីម្ខាងៗប្រកាន់ជំហរ ថាខ្លួនឈរលើភាពត្រឹមត្រូវ ខណៈមន្រ្តីជំនាញអះអាងថាភាគីទាំងពីរខុសច្បាប់ដូចគ្នា

ខេត្តកំពង់ស្ពឺ៖ រឿងរ៉ាវទំនាស់ដណ្តើមដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធកំពុងតែកើតមានយ៉ាងក្តៅគគុកដូចបាយពុះ រវាងលោក ម៉ម ម៉េង និងលោកមេធាវីឡោ គឹមហ្គិច ដែលមានស្ថិតនៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលភាគីម្ខាងៗបានចោទប្រកាន់គ្នាទៅវិញទៅមក ចំណែកមន្រ្តីជំនាញបានអះអាងថាភាគីទាំងពីរខុសច្បាប់ដូចគ្នា ។ថ្លែងប្រាប់ ក្រុមអ្នកសារព័ត៌មាន កាលពីពេលកន្លងទៅថ្មីៗនេះលោក ម៉ម ម៉េង និងប្រពន្ធឈ្មោះសៀង សាម៉េន តំណាងឲ្យប្រជាពលរដ្ឋចំនួន៨គ្រួសារខាងលើនេះបានឲ្យដឹងថា ពួកគាត់បានរួមគ្នាប្រមូលទិញដីពីប្រជាពលរដ្ឋសរុបទាំងអស់ចំនួន ៧១ហិកតា នៅចំណុចភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ តាំងពីអំឡុងឆ្នាំ២០១៧ ដោយមាន ការទទួលដឹងលឺពីអាជ្ញាធរមូលដ្ឋាន ហើយក៏បានធ្វើការអាស្រ័យផលដាំដំណាំ រហូតមកដល់បច្ចុប្បន្ននេះថែមទៀតផង។

ទន្ទឹមនិងនោះដែរលោកម៉ម ម៉េង ក៏បានលើកបង្ហាញលិខិតផ្ទេរសិទ្ធកាន់កាប់ដីធ្លី ដែលមានស៊ីញ៉េចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ និងបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ដីដែលពួកគាត់បានទិញពីប្រជាពលរដ្ឋនិងបានកាន់កាប់អាស្រ័យផលខាងលើនេះសរុបទាំងអស់ចំនួន៧១ហិកតា ទោះបីយ៉ាងណាលោកនិងលោកស្រីបានទទួលស្គាល់ថាដីនៅតំបន់នេះត្រូវបានអាជ្ញាធរដកហូត ចំនួន៤គ្រួសារ រួមមានទី១ឈ្មោះ យូ សុផាត ទី២ឈ្មោះ កុល វិចិត្រ ទី៣ឈ្មោះ សំ នី និងទី៤គឺដីរបស់លោកស្រី ដោយទុករយៈពេលឲ្យ៣០ថ្ងៃ ដើម្បីធ្វើការតវា។ហើយនៅក្នុងអំឡុងពេលនៃការតវានេះ លោកក៏បានស្នើសុំទៅរដ្ឋបាលខេត្តកំពង់ស្ពឺដើម្បីសុំអាស្រ័យផល ជាបន្តទៀត បន្ទាប់មកខាងមន្ត្រីអន្តរវិស័យរដ្ឋបាលខេត្តកំពង់ស្ពឺក៏បានចុះទៅពិនិត្យចំនួន៣ដងឃើញថាដីរបស់លោកពិតជាមានដំណាំដាំដុះ ដោយមិនមានការកាប់ឆ្ការពង្រីកបន្ថែមទៀតនោះទេ ក្នុងនោះឯកឧត្តមវ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានប្រាប់លោក ឲ្យធ្វើតែនៅលើដីដែលមានស្រាប់ កុំឲ្យកាប់ឆ្កាបន្ថែមទៀត ហើយលោកអភិបាលខេត្តបានបញ្ជាក់ថាបើគេធ្វើម៉េចឲ្យធ្វើដូចគេទៅ និងសុំកុំឲ្យមានការប្តឹងផ្តល់គ្នាឲ្យសោះ។

លោកបញ្ជាក់ថាលុះពេលដែលគាត់ចាប់ផ្តើមបង្កបង្កើនផលស្រាប់តែមានមន្រ្តីបរិស្ថានចុះទៅហាមឃាត់ចំណែកអ្នកផ្សេងទៀត បែរជាមិនមានការហាមឃាត់ទៅវិញដូច្នេះហើយលោកស្នើសុំឲ្យដកគ្រឿងចក្រចេញពីទីតាំងដីដែលមានដីការដកចេញទាំងអស់គ្នាលោកលើកជាសំនួរថាភាគីម្ខាងដាក់គ្រឿងចក្រធ្វើបានចុះហេតុអ្វីលោកដាក់គ្រឿងចក្រចូលធ្វើមិនបាន? ជាងនេះទៅទៀតភាគីម្ខាងទៀតថែមទាំងឈូសឆាយរំលោភចូលដីរបស់លោកថែមទៀតផង ជាក់ស្តែងកាលពីអំឡុងពេលនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧កន្លងទៅថ្មីៗនេះ មានបុគ្គលម្នាក់ឈ្មោះឡោ គឹមហ្គិច ដែលអះអាងថាជាមេធាវីការពារក្តីឲ្យលោក សំ នី ដែលមានព្រំប្រទល់ដីជាប់គ្នាជាមួយលោក ហើយក៏ស្ថិតនៅក្នុងបញ្ជីដកហូតដែរនោះបានចេញមុខមកបញ្ជាគ្រឿងចក្រឲ្យឈូសឆាយរំលោភចូលដីរបស់លោកទាំងបំពានហើយនៅពេលដែលក្រុមលោកចុះទៅហាមឃាត់មេធាវីរូបនោះក៏បានគំរាមប្តឹងថែមទៀតផង។ជាមួយគ្នានោះលោកក៏បានលើកជាចម្ងល់សួរថាតើ វីជ្ជាជីវៈមេធាវី អាចមានសិទ្ធចុះទៅបញ្ជាគ្រឿងចក្រឲ្យធ្វើការឈូសឆាយរំលោភចូលដីរបស់អ្នកដទៃបែបនេះបានដែររឺយ៉ាងណា ខណៈដែលមជ្ឍដ្ឋាន នានាធ្លាប់តែឃើញមេធាវីការពារកូនក្តីនៅក្នុងសវនាការ រឺក៏ចុះអមអយ្យការសាលាដំបូងនៅពេលចុះអនុវត្តដីការស្ថាពរតែប៉ុណ្ណោះ ។

សូមបញ្ជាក់ផងដែរថាយោងតាមវីដេអូឃ្លីបដែលមានរយៈពេលជាង៦នាទី បានបង្ហាញពីសកម្មភាពមនុស្សមួយក្រុមមានការប្រទុស្តរាយគ្នាយ៉ាងខ្លាំង ដែលក្នុងចំណោមអ្នកទាំងនោះគេក៏បានឃើញលោកមេធាវី ឡោ គឹមហ្គិច បាន បញ្ចេញកាយវិការច្រង៉េងច្រង៉ាង ស្ទុះទៅចាប់ក្របួចកអាវបុរសម្នាក់ ថែមទៀតផង ហើយបើស្តាប់តាមសំឡេងនៃឃ្លីបវីដេអូខាងលើនេះទំនងដូចជាលោកមេធាវីឡោ គឹមចិច សួររកកូនសោរគ្រឿងចក្រដែលប្រជាពលរដ្ឋដកទុក ខណៈដែលពួកគាត់ចុះទៅហាមឃាត់មិនឲ្យឈូស ឆាយចូលដីរបស់ពួកគាត់នោះ។

ជុំវិញរឿងរ៉ាវទំនាស់ខាងលើនេះក្រុមអ្នកសារព័ត៌មាន បានធ្វើការទំនាក់ទំនងទៅកាន់លោកឡោ គឹម ហ្គិច ដែលជាមេធាវីខាងលើនេះដើម្បីធ្វើការបំភ្លឺកាលពីព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២៣នេះ ដោយលោកបានបញ្ជាក់ប្រាប់រយៈប្រព័ន្ធតេលេក្រាមថាដីនោះមានដីកាដកហូតនៅឆ្នាំ២០១៨ លោកថាជនបង្កមួយគ្រួសារឈ្មោះ ម៉ម ម៉េង បានមកទិញដីដែលមានក្បាលដី១៥០ម៉ែត្រ រួចទន្ទ្រានបន្ថែមលើដីរដ្ឋ ដែលមានដីកាដកហូត និងនាំបក្សពួកមករារាំងប្រជាពលរដ្ឋមិនឲ្យជីកដីកប់ទុយោទឹកក្នុងព្រៃលើដីរដ្ឋបញ្ជៀសរដូវប្រាំងភ្លើងឆេះទុយោ ហើយការតបណ្តាញទឹកធ្លាក់ពីលើភ្នំនេះដើម្បីយកមកប្រើប្រាស់ក្នុងសហគមន៍ ។

លោកថាក្រុមជំនាញបរិស្ថានបានអនុញ្ញាតឲ្យជីកដីតាមការចង្អុលបង្ហាញ ជៀសវាងប៉ះពាល់ដើមឈើដែលជាធនធានធម្មជាតិ ប៉ុន្តែបន្ទាប់ពីប្រជាសហគមន៍បានតទឹកស្រាប់តែឈ្មោះម៉ម ម៉េង បានដើរកាប់ទុយោដែលទឹកកំពុងហូរចោលប្រហែល១៥០០ម៉ែត្រធ្វើឲ្យប្រជាសហគមន៍មានផលលំបាក ។

លោកឡោ គឹមហ្គិច ក៏បានបញ្ជាក់ឲ្យដឹងដែរថាតុលាការខេត្តកំពង់ស្ពឺ បានធ្វើការចោទប្រកាន់ឈ្មោះ ម៉ម ម៉េង ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ទន្ទឹមនិងនោះលោកក៏បានបង្ហាញឯកសារជាច្រើនផងដែរ និងបានកើកឡើងថាប្រជាពលរដ្ឋខំរៃលុយគ្នាដើម្បីទិញទុយោទឹក គាត់បែរជាកាប់បំផ្លាញ មិនតែប៉ុណ្ណោះគាត់បានដើរប្តឹងបរិហាខ្ញុំ ទៅតុលាការពីបទប៉ុនប៉ងមនុស្សឃាត ប្តឹងទៅគណមេធាវីឲ្យដកខ្ញុំចេញពីបញ្ជីឈ្មោះមេធាវី ខ្ញុំការពារសិទ្ធពលរដ្ឋដែលពួកគាត់មាន លោកខំជួយកសិករពីការរំលោភបំពានពីលោក ម៉ម ម៉េង និងបក្សពួកដោយមិនបានកម្រៃនោះទេ ព្រោះអាណិតពួកគាត់ជាជនក្រីក្រ សង្ឃឹមថាអូនជួយចុះផ្សាយដោយសុក្រិត្យនិងមានក្រមសិលធម៌ តាមវិជ្ជាជីវៈ ជាមួយគ្នានោះលោកក៏បានបកស្រាយពីរូបភាពនៅក្នុងវីដេអូឃ្លីប ដែលបង្ហាញពីសកម្មភាពលោកចាប់ទាញកអាវបុរសម្នាក់នោះថា គោលបំណងគឺលោកទាញយកសោរអាត្រាក់ មកវិញ តែប៉ុណ្ណោះ ជាចុងក្រោយលោកបានបញ្ជាក់ថា ឈ្មោះម៉ម ម៉េង និងប្រពន្ធឈ្មោះសៀង សាម៉េន ត្រូវជាប់ចោទពីបទឈូសឆាយ ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធ។

ពាក់ព័ន្ធទៅនិងព័ត៌មានខាងលើនេះដែរលោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាមឲ្យដឹងយ៉ាងដូច្នេះថា ភាគីទាំងពីរហ្នឹងសុទ្ធតែជាអ្នកខុសច្បាប់ទាំងអស់ គឺមានដីការដកហូតដីព្រៃទុកជាសម្បត្តិរដ្ឋអស់ហើយ ប៉ុន្តែគ្រាន់តែគេឲ្យរស់នៅអាស្រ័យផល មិនអាច យកធ្វើជាកម្មសិទ្ធរឺលក់ដូរអ្វីទេ នៅកន្លែងណាធ្វើកន្លែងនិងមិនអនុញ្ញាតឲ្យឈូសឆាយបន្ថែមទេ៕SRN

Check Also

អនុរក្សពន្ធនាគារព្រៃសនាំខ្លួន លី សាម៉េត ហៅគ្រូមា ឡើងតុលាការ បន្តនីតិវិធីស៊ើបសួរបន្ថែមលើសំណុំរឿងពុករលួយ

Leave a Reply

Your email address will not be published. Required fields are marked *