Breaking News

បុរសជនជាតិចិនម្នាក់ត្រូវជនសង្ស័យម្នាក់ យកកូនកាំបិតមកចាក់ជាច្រើនកំបិតបណ្ដាល ស្លាប់ ក្នុងខុនដូរ បាលី5 សង្ស័យថាជារឿងឃាតកម្ម

 

ភ្នំពេញ : បុរសជនរងគ្រោះម្នាក់បានស្លាប់ត្រូវជនបង្កបានប្រើហិង្សាហើយរួញជនរងគ្រោះផ្ទុបទៅនិងជញ្ជាំងនិងយកកូនកាំបិតមកចាក់ជាច្រើនកំបិតបណ្ដាលស្លាប់ហើយជនបង្ករត់គេចខ្លួនបាត់សន្តិសុខប្រទះឃើញបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ហេតុកើតឡើង កាលវេលាម៉ោង11និង35នាទីយប់ថ្ងៃទី04 ខែ ឧសភា ឆ្នាំ 2021នៅចំណុចខុនដូរបាលី5 បន្ទប់10A ជាន់ទី10 តាមផ្លូវចែកា ក្រុម78 ស្ថិតនៅភូមិ14 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនងគ្រោះសព មានឈ្មោះ ហៅក្រៅ xiao cao(សាវ សាវ ) ភេទប្រុស ជនជាតិចិន អាយុប្រហែល40ឆ្នាំ ស្នាក់នៅខុនដូរបាលី5 បន្ទប់លេខ23B ជាន់ទី23 តាមផ្លូវចែកា ក្រុម78 ស្ថិតភូមិ14 សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរនិងលិខិតឆ្លងដែនមិនទាន់មានបញ្ជាក់ ។

សមត្ថកិច្ចបានអោយដឹងថាមុនកើតហេតុយោងតាមកាំរ៉ាសុវត្ថិភាពនៅទីតាំងកន្លែងកើតហេតុឃើញថានៅថ្ងៃទី04-05-2021នៅម៉ោង11និង34នាទីយប់ជនរងគ្រោះ(សព)បានរត់ចេញពីជណ្ដើរជើងជាន់ទី10 ក្នុងខុនដូរបាលី5 សំដៅមកជណ្ដើរយន្ត ភ្លាមៗនោះក៏មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន1នាក់រត់ដេញតាមពីក្រោយជនរងគ្រោះដោយមានកាន់កូនកាំបិត01 កាន់ដៃខាងស្ដាំពេលជនសង្ស័យដេញតាមជនរងគ្រោះទាន់ដៃខាងឆ្វេងជនសង្ស័យបានរុញជនរងគ្រោះផ្ទុបទៅនិងជញ្ជាំង ដៃខាងស្ដាំកាន់កូនកាំបិតចាក់ទៅលើខ្លួនជនរងគ្រោះជាច្រើនកាំបិតបណ្ដាលដួលហូរឈាមជោគជាំហើយជនរងគ្រោះព្យាយាមដើរបានចម្ងាយពីរទៅបីជំហានដួលស្លាប់នៅមុខបន្ទប់កើតហេតុខាងលើតែម្ដង ។

រីឯជនសង្ស័យបានរត់តាមជណ្ដើរយន្តចុះមកជាន់ផ្ទាល់ដៃគេចខ្លួនពីខុនដូរបាលី5បាត់ ។

បច្ចុប្បន្នសមត្ថកិច្ចកកំពុងធ្វើការស្រាវជ្រាវរកមុខជនសង្ស័យផងដែរ។

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី វាយតម្លៃជាវិជ្ជមានចំពោះចំណងការទូតនៃប្រទេសទាំងពីរ

Leave a Reply

Your email address will not be published. Required fields are marked *